វៀតណាមជាទីផ្សារអាទិភាពរបស់អាមេរិកក្នុងវិស័យស្បៀងអាហារនិងកសិកម្ម

Chia sẻ
(VOVWORLD) - វៀតណាមជាទីផ្សារអាទិភាពសម្រាប់អាមេរិកក្នុងវិស័យកសិកម្ម ហើយអាមេរិក ប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការ ជាមួយវៀត ណាម ទាក់ទិននឹងការបន្សាំជាមួយបម្រែបម្រួលអាកាសធាតុ និងកសិកម្មនិរន្តរភាព។ 
វៀតណាមជាទីផ្សារអាទិភាពរបស់អាមេរិកក្នុងវិស័យស្បៀងអាហារនិងកសិកម្ម - ảnh 1អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេសកសិកម្ម ក្រសួងកសិកម្មអាមេរិក លោកស្រី Alexis Taylor   ក្នុងកិច្ចប្រជុំសារព័ត៌មាននារសៀលថ្ងៃទី ១២ កញ្ញា នៅទីក្រុងហាណូយ (រូបថត៖ dangcongsan.vn)

នេះជាការអះអាងរបស់អនុរដ្ឋមន្ត្រីទទួលបន្ទុក កិច្ចការបរទេសកសិកម្ម ក្រសួងកសិកម្មអាមេរិក លោកស្រី Alexis Taylor ក្នុងកិច្ចប្រជុំសារព័ត៌មានកាលនារសៀលថ្ងៃទី ១២ កញ្ញា នៅទីក្រុងហាណូយ ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូពាណិជ្ជកម្មអាមេរិកនៅវៀតណាម។ គណៈ ប្រតិភូរួមមានសមាជិកជាង ១០០នាក់ ដែលជាតំណាងក្រសួងកសិកម្ម ធុរកិច្ច និងសមាគមផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិក។

នៅក្នុងសន្និសីទសារព័ត៌មាន អនុរដ្ឋមន្ត្រី លោកស្រី Alexis Taylor បានចែករំលែកថា៖ “នេះគឺជាគណៈប្រតិភូពាណិជ្ជកម្មដ៏ធំបំផុតដែលមិនធ្លាប់មាន មកកាន់ប្រទេសវៀតណាម។ ប្រការនេះបង្ហាញយ៉ាងច្បាស់ពីចំណាប់អារម្មណ៍របស់អាជីវកម្មកសិកម្ម និងម្ហូបអាហាររបស់អាមេរិកនៅក្នុងទីផ្សារវៀតណាម។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក៏បង្ហាញយ៉ាងច្បាស់នូវបំណងប្រាថ្នារបស់យើងក្នុងការជំរុញកាលានុវត្តភាពសហប្រតិបត្តិការជាមួយវៀតណាម។ អាមេរិកនិងវៀតណាមបានបំពេញបន្ថែមក្នុងពាណិជ្ជ កម្មកសិកម្ម។ យើងជឿជាក់ថា ជាមួយនឹងក្តីបារម្ភនិងអត្ថប្រយោជន៍ដែលយើងមាននៅពេលប្រតិបត្តិការក្នុងទីផ្សារវៀតណាម អ្នកក៏មានឱកាសដូចគ្នានៅពេលនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សាសហរដ្ឋអាមេរិក”។

នៅក្នុងកិច្ចប្រជុំនេះដែរ អនុរដ្ឋមន្ត្រីក្រសួងកសិកម្មអាមេរិក Alexis Taylor បានសម្តែងការចែករំលែកចំពោះរដ្ឋាភិបាល និងប្រជាជន វៀតណាមលើការខូចខាតដែលបណ្តាលមកពីព្យុះទីហ្វុង Yagi។ លោកស្រី Alexis Taylor បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលអាមេរិកបានប្តេជ្ញាចិត្តរួមដំណើរជាមួយវៀតណាមដើម្បីជំនះពុះពារផលវិបាកបណ្តាលពីព្យុះ Yagi។ ក្នុងរយៈពេលវែង អាមេរិកក៏នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ទាក់ទិនទៅនឹងការបន្សាំជាមួយបម្រែបម្រួលអាកាសធាតុ និងកសិកម្មនិរន្តរភាព៕

ប្រតិកម្មទៅវិញ