នារសៀលថ្ងៃទី២២ ខែមេសា អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការ ប្រជាជនទីក្រុងហូជីមិញលោក Le Thanh Liem បានទទួលជួបលោក Peter Tinly រដ្ឋមន្រ្តីក្រសួងផ្ទះសម្បែង បញ្ហាអតីតយុទ្ធជន យុវជននិងការតភ្ជាប់ជាមួយ អាស៊ាន នៃរដ្ឋអូស្ត្រាលីខាងលិច ដែលកំពុងមកបំពេញទស្សនកិច្ចនៅទីក្រុង ហូជីមិញ។ នៅទីនេះ លោក Le Thanh Liem បានចែករំលែកថា វៀតណាមបាន បើកអគ្គស្ថានកុងស៊ុលប្រចាំទីក្រុង Perth នៃរដ្ឋអូស្ត្រាលីខាងលិច។ នេះជាស្ពាន តភ្ជាប់ប្រកបដោយប្រសិទ្ធភាពសំដៅជំរុញទំនាក់ទំនងសហប្រតិបតិ្តការរវាង ទីក្រុងហូជីមិញជាមួយរដ្ឋអូស្ត្រាលីខាងលិច។ លោក Le Thanh Liem ក៏បាន សម្ដែងគោលបំណងថា រដ្ឋអូស្រ្តាលីខាងលិចនឹងបន្តបង្កលក្ខណៈងាយស្រួល សម្រាប់ សហគមន៍ជនវៀតណាមនៅទីនេះផងដែរ។
ជាការឆ្លើយតប លោក Peter Tinley បានអោយដឹងថា រដ្ឋអូស្ត្រាលីខាងលិចមាន ឧត្តមភាពក្នុងវិស័យឧស្ម័នរាវនិងកសិកម្ម ហើយត្រៀមខ្លួនជាស្រេចសហប្រតិ បតិ្តការជាមួយស្ថាប័ន តំបន់នានារបស់វៀតណាម ដែលក្នុងនោះមានទីក្រុង ហូជីមិញ។ លោកក៏បានអះអាងថែមទៀតថា រដ្ឋអូស្ត្រាលីខាងលិចជានិច្ចកាល បង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមក៏ដូចជាសហគមន៍ជនបរទេស ផ្សេងៗទៀតដែលកំពុងរស់នៅ សិក្សារៀនសូត្រនិងធ្វើការនៅរដ្ឋនេះផងដែរ៕