|
ពួកឧទ្ទាម Houthi នាំចេញលក្ខខ័ណ្ឌដំណើការចរចារសន្តិភាពជាមួយរដ្ឋាភិបាល Yemen (Image: VNA) |
(VOVworld) – សមាជិកជាន់ខ្ពស់នៃកំលាំងពួកឧទ្ទាម Houthi នៅ Yemen លោក
Saleh Al Sammad បានឲ្យដឹងថា៖ កំលាំងនេះត្រៀមខ្លួនជាស្រេចដំណើការចរចារ សន្តិភាពជាមួយរដ្ឋាភិបាល Yemen ប្រសិនបើ យុទ្ធនាការវាយប្រហារតាមផ្លូវអាកាស ដឹកនាំដោយអារ៉ាប់ប៊ីសាអ៊ូឌីតបញ្ចប់។ ក្នុងសំបុត្រអេឡេកត្រូនិកមួយដែលត្រូវ
បានផ្ញើរ មកទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃទី ៥ មេសា លោក Saleh Al Sammad បានលើកច្បាស់ថា៖ កំលាំង Houthi គ្មានលក្ខខ័ណ្ឌណាមួយឡើយ លើកលែង ការបញ្ចប់រាល់អំពើបង្ករឿងហេតុ ព្រមទាំង សង្កត់ធ្ងន់ថែមទៀតថា៖ អង្គការអន្តរជាតិ ឬក្នុងតំបន់ណាមួយដែលគ្មានទស្សនៈបង្កអំពើហឹង្សារជាមួយជន Yemen អាចក្លាយ ទៅជាអ្នកសង្គេតការក្នុងការចរចារលើកនេះ។ រីឯអារ៉ាប់ប៊ីសាអ៊ូឌីត ព្រះមហាក្សត្រ
Salman បានអះអាងថា៖ ប្រទេសនេះត្រៀមខ្លួនជាស្រេចសំរាប់ការចរចារនយោបាយ រវាងបណ្ដាភាគីនានានៅ Yemen ក្រោមការឃ្លាំមើលរបស់ក្រុមប្រឹក្សារសហប្រតិបត្តិ ការឈូងសមុទ្រពែក្ស (GCC)៕