ប្រជុំផ្សារនៃតំបន់ខ្ពង់រាបនៅផ្ទះរួម។ (រូបភាព៖ hanoimoi.com.vn) |
តាមនោះ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា នៅភូមិវប្បធម៌និងទេសចរណ៍បណ្តាជនជាតិវៀតណាម សកម្មភាពជាច្រើននឹងត្រូវបានប្រព្រឹត្តទៅដើម្បីឧទ្ទេសនាមលំហវប្បធម៌ចម្រុះពណ៌នៃបណ្តាជនជាតិនៅតំបន់ព្រៃភ្នំភាគពាយ័ព្យនិងតំបន់ឦសាន។ ក្នុងនោះ ព្រឹត្តិការណ៍ដ៏លេចធ្លោបំផុតគឺ “ប្រជុំផ្សារ នៃតំបន់ខ្ពង់រាប - Son La ទីណាត់ជួបគ្នា ” ជាមួយនឹងស្តង់ទំនិញជាច្រើនដែលតាំងបង្ហាញផលិតផលសិប្បកម្ម មុខម្ហូបប្រចាំតំបន់ ការសម្តែងសិល្បៈប្រពៃណីរបស់បងប្អូនបណ្តាជនជាតិនៅខេត្ត Son La។ ក្នុងក្របខណ្ឌនៃសកម្មភាពនេះ ក៏មានព្រឹត្តិការណ៍បង្ហាញឡើងវិញឈុតរាំរបស់ជនជាតិ Dao ពិធីបួងសួងសុំទឹកភ្លៀងរបស់ជនជាតិ Thai ជាមួយនឹងសកម្មភាពបួងសួងសុំសេចក្តីសុខ និងប្រសិទ្ធពរជ័យ នៅទីធ្លាវត្តអារាមខ្មែរ និងប្រាង្គប្រាសាទចាមផងដែរ៕