ផលិតផលបច្ចេកវិទ្យាថ្មីជាច្រើន មាន “វត្តមាន” នៅ Vietnam Expo ២០១៩

Chia sẻ
(VOVWORLD) - Vietnam Expo 2019 នឹងបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៣ខែមេសាឆ្នាំ២០១៩ នៅទីក្រុងហាណូយ។

 នេះជាព្រឹត្តិការណ៍សំដៅជំរុញពាណិជ្ជកម្មនាំចេញ នាំចូលនិងការវិនិយោគមានកិត្យានុ ភាពយូរអង្វែងនៅវៀតណាម រួមចំណែកនាំផលិតផលរបស់វៀតណាមមានវត្តមានលើទូទាំងពិភពលោកនិងផ្ទុយទៅវិញ គឺឧទ្ទេសនាមនូវផលិតផលជាច្រើនថែមទៀតនៅទីផ្សារវៀតណាមផងដែរ។ ជាពិសេស ក្នុងឆ្នាំ២០១៩នេះ ផលិតផលបច្ចេកវិទ្យាថ្មីនឹងមាន “វត្តមាន” នៅ Vietnam Expo តាមរយៈស្តង់ទំនិញដែលបានតាំងបង្ហាញនៅ Vietnam Expo 2019 នេះតែម្តង។

Vietnam Expo 2019 បានជ្រើសរើសសហគ្រាសមួយចំនួនចូលរួមក្នុងស្តង់ទំនិញ ដូច ជា៖ មណ្ឌលអន្ដរជាតិ - មណ្ឌលពាណិជ្ជសញ្ញាជាតិវៀតណាម - មណ្ឌលផលិតផលឧស្សាហ កម្ម - មណ្ឌលម្ហូបអាហារ ប្រដាប់ប្រើប្រាស់ជាដើម។

បច្ចុប្បន្ននេះ Vietnam Expo មានវត្តមាននៃប្រទេសនិងតំបន់ដែនដីដូចជា ប្រទេស អាល់ហ្សេរី ឥណ្ឌា កម្ពុជា កាណាដា សាធារណរដ្ឋអាមេនី សាធារណរដ្ឋរុស្ស៊ី គុយបា តៃវ៉ាន់ កូរ៉េខាងត្បូង ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា នេប៉ាល់ ជប៉ុន ចិន ។ល។  តាមគម្រោង Vietnam Expo 2019 នឹងទាក់ទាញភ្ញៀវទេសចរប្រមាណ ១៥ម៉ឺននាក់មកទស្សនានិងធ្វើការផងដែរ៕

ប្រតិកម្មទៅវិញ