ចែករំលែកបទពិសោធន៍ក្នុងការកសាងគោលនយោបាយជនជាតិរវាងវៀតណាម និងចិន

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ២៥ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang បានទទួលជួបអនុប្រធានគណៈ កម្មាធិការរដ្ឋទទួលបន្ទុកកិច្ចការជនជាតិចិន លោក Bianba Zhaxi។
ចែករំលែកបទពិសោធន៍ក្នុងការកសាងគោលនយោបាយជនជាតិរវាងវៀតណាម និងចិន - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang ទទួលជួបអនុប្រធានគណៈ កម្មាធិការរដ្ឋទទួលបន្ទុកកិច្ចការជនជាតិចិន លោក Bianba Zhaxi។ (រូបថត៖ VGP)
នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទាក់ទងនឹងកិច្ចការ ជនជាតិ គណៈកម្មាធិការរដ្ឋទទួលបន្ទុកកិច្ចការជនជាតិចិន និងគណៈកម្មាធិការជន ជាតិវៀតណាមត្រូវសម្របសម្រួលរៀបចំការជួបប្រាស្រ័យ និងផ្លាស់ប្តូរបទពិសោធន៍ ឱ្យកាន់តែញឹកញាប់ អំពីបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា ដូចជា៖ ការកសាង គោលនយោបាយ កៀងគរធនធានដើម្បីថែទាំសហគមន៍ជនជាតិភាគតិច... លោកឧប នាយករដ្ឋមន្ត្រីក៏បានស្នើឱ្យគណៈកម្មាធិការជនជាតិនៃប្រទេសទាំងពីរជំរុញការជួបប្រាស្រ័យរវាងជនជាតិភាគតិចនៅតំបន់ព្រំដែននៃប្រទេសទាំងពីរ។
រីឯខ្លួនវិញ លោក Bianba Zhazi អនុប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកកិច្ច ការជនជាតិចិនបានអះអាងថា នឹងខិតខំប្រឹងប្រែងដើម្បីធ្វើជាក់ស្ដែងភាវូបនីយកម្ម នូវទំនាក់ទំនងសហប្រតិបត្តិការលើការងារជនជាតិរវាងគណៈកម្មាធិការជនជាតិនៃប្រទេសទាំងពីរ ក្នុងនោះរួមមានការអនុវត្តការសន្យានានាក្នុងកិច្ចព្រមព្រៀងសហប្រតិ បត្តិការលើកិច្ចការជនជាតិ ដែលបានចុះហត្ថលេខាកាលពីខែធ្នូឆ្នាំ២០២៣៕

ប្រតិកម្មទៅវិញ