ផលិតផលនិងពាណិជ្ជសញ្ញារបស់វៀតណាមគូសសញ្ញាសម្គាល់នៅសិង្ហបុរី

Chia sẻ
(VOVWORLD) - ចាប់ពីថ្ងៃទី ២៦-២៩ ខែតុលា នៅមជ្ឈមណ្ឌលពិព័រណ៍ Marina Bay Sands (សិង្ហបុរី) បានប្រព្រឹត្តទៅការតាំងពិព័រណ៍បច្ចេកវិទ្យាកសិកម្ម-ម្ហូបអាហារអាស៊ី (AFTEA) ដោយមានការចូលរួមពីអង្គភាព សហគ្រាសសិង្ហបុរី អង្គភាពអាជីវកម្មក្នុងតំបន់ និងអន្តរជាតិ ក្នុងនោះមានវៀតណាមផងដែរ។ 
ផលិតផលនិងពាណិជ្ជសញ្ញារបស់វៀតណាមគូសសញ្ញាសម្គាល់នៅសិង្ហបុរី - ảnh 1លោក Cao Xuan Thang (ឆ្វេង) តំណាងការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសសិង្ហបុរី ណែនាំផលិតផលកែច្នៃថ្មីរបស់វៀតណាមទៅកាន់អាជីវកម្មអន្តរជាតិ (រូបថត៖ TTXVN)

សហគ្រាសវៀតណាមជាង ២០ បានដាក់តាំងបង្ហាញ និងណែនាំផលិតផលរបស់ខ្លួន ក៏ដូចជាក្រុមហ៊ុនមួយចំនួនដែលចូលរួមដោយផ្ទាល់ តាំងបង្ហាញផលិតផល និងស្វែងរកឱកាសពង្រីកទីផ្សារ។ ស្តង់តាំងបង្ហាញផលិតផលរបស់ការិយាល័យពាណិជ្ជកម្មវៀតណាម និងធុរកិច្ចវៀតណាមបានទាក់ទាញចំណាប់អារម្មណ៍ពិសេសពីមជ្ឈដ្ឋានមន្ត្រីសិង្ហបុរី ក៏ដូចជាធុរកិច្ចសិង្ហបុរី និងអន្តរជាតិ។ នាពេលខាងមុខ ការិយាល័យពាណិជ្ជកម្មវៀតណាមនៅសិង្ហបុរីនឹងចូលរួមឧបត្ថម្ភដើម្បីនាំគណៈប្រតិភូធុរកិច្ចសឹង្ហបុរីមកវៀតណាមចូលរួមពិព័រណ៍ និងតាំងពិព័រណ៌នៅវៀតណាម ដើម្បីភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយសហគ្រាសវៀតណាម ជំរុញការនាំចេញទំនិញរបស់វៀតណាមទៅកាន់ប្រទេសសិង្ហបុរី ហើយទន្ទឹមនឹងនោះបន្តជួយឧបត្ថម្ភធុរកិច្ចវៀត ណាម បង្ហាញនិងណែនាំទំនិញរបស់ខ្លួននៅសិង្ហបុរី ក៏ដូចជា ភ្ជាប់ទំនាក់ទំនងជាមួយអាជីវកម្មដៃគូនៅទីនេះផងដែរ៕

ប្រតិកម្មទៅវិញ