ផលិតកម្មឧស្សាហកម្មរបស់វៀតណាម បន្តរីកចម្រើនក្នុងរយៈពេល ២ ខែដើម​ឆ្នាំ ២០២២​

Chia sẻ
(VOVWORLD) - ក្នុងរយៈពេល ២ ខែដើមឆ្នាំ២០២២ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មបានកើនឡើង ៥,៤% បើប្រៀបធៀបនឹង ២ ខែដើមនៃឆ្នាំ ២០២១។
ផលិតកម្មឧស្សាហកម្មរបស់វៀតណាម បន្តរីកចម្រើនក្នុងរយៈពេល ២ ខែដើម​ឆ្នាំ ២០២២​ - ảnh 1រូបភាព៖ hanoimoi.com.vn

យោងតាមទិន្នន័យដែលទើបបានចេញផ្សាយដោយអគ្គនាយកដ្ឋានស្ថិតិផលិតកម្មឧស្សាហកម្មរបស់វៀតណាមក្នុងខែកុម្ភៈ ឆ្នាំ២០២២ បានបន្តរីកចម្រើនជាមួយនឹងការកើនឡើង ៨,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ; ជាទូទៅ ក្នុងរយៈពេល ២ ខែដើមឆ្នាំ២០២២ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មបានកើនឡើង ៥,៤% បើប្រៀបធៀបនឹង ២ ខែដើមនៃឆ្នាំ ២០២១។

ក្រុមឧស្សាហកម្មមួយចំនួនបានកត់ត្រាការកើនឡើងដូចជា ការកែច្នៃ ផលិតកម្ម និងការចែកចាយអគ្គិសនី ការផ្គត់ផ្គង់ទឹក សកម្មភាពគ្រប់គ្រង និងបំលែងកាកសំណល់ និងទឹកសំណល់។

ផលិតផលឧស្សាហកម្មសំខាន់ៗមួយចំនួនក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២២ បានកើនឡើងយ៉ាងខ្លាំង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន គឺ៖ អាលុយមីញ៉ូម ម៉ូណូសូដ្យូម ជលផលកែច្នៃ។

ធ្វើការបូកស្រុបរយៈពេលពីរខែដើមឆ្នាំ ២០២២ ប្រទេសទាំងមូលមានសហគ្រាសចុះបញ្ជីថ្មីចំនួនជិត ២០,៣ ពាន់អង្គភាព ដោយមានដើមទុនចុះបញ្ជីសរុបចំនួន ២៧៧,៦ ពាន់ពាន់លានដុង៕

 

ប្រតិកម្មទៅវិញ