ការិយាល័យ នយោបាយជួបប្រជុំផ្តល់យោបល់លើផែនការមេទីក្រុងហូជីមិញ ដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។ (រូបថត៖ VOV) |
អញ្ជើញថ្លែងសេចក្តីសន្និដ្ឋាន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានក្រើនរំលឹកថា ផែនការមេត្រូវធ្វើជាក់ស្ដែងភាវូបនីយកម្មនូវគោលជំហរ គោលមាគ៌ារបស់បក្ស និងសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្ស ការិ យាល័យនយោបាយ និងគណៈលេខាដែលបានចេញផ្សាយនាពេលកន្លងមក ជា ពិសេសសេចក្តីសម្រេចចិត្តលេខ ៣១ របស់ការិយាល័យនយោបាយ ស្ដីពីទិសដៅ ភារកិច្ចអភិវឌ្ឍន៍ទីក្រុងហូជីមិញដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ ទន្ទឹម នឹងនោះ ត្រូវគោរពតាមបទប្បញ្ញត្តិនៃច្បាប់ ជាពិសេសច្បាប់ស្តីពីផែនការមេ; ស្រប តាមផែនការមេជាតិ ផែនការមេតំបន់ និងផែនការមេតាមវិស័យផងដែរ។ ផែនការមេ ត្រូវបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវតួនាទី និងឋានៈដ៏សំខាន់ពិសេសរបស់ទីក្រុង ហូជីមិញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ អប់រំ - បណ្តុះបណ្តាល វិទ្យាសាស្ត្រ - បច្ចេកវិទ្យារបស់ប្រទេសជាតិទាំងមូល; ឆ្ពោះទៅគោលដៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ សេវាកម្ម វប្បធម៌ អប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និង នវានុវត្តន៍នៃតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ី ជាមួយនឹងសមត្ថភាពប្រកួតប្រជែង ជាសកល។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវធ្វើ អាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវលំហផ្ទៃដី ផ្ទៃទឹក លំហក្រោមដី និងលំហអាកាស; មានការតម្រង់ទិសសម្រាប់វិធីសាស្រ្តដឹកជញ្ជូនទំនើប សមស្របនឹងរូបភាពនៃទីក្រុង សកលនាពេលអនាគត។ ទន្ទឹមនឹងនោះ ត្រូវធ្វើឲ្យមានតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋ កិច្ចជាមួយវប្បធម៌ ដោយយកប្រជាជនជាមជ្ឈភាពនៃការអភិវឌ្ឍ៕