ផ្តន្ទាទោសរឿងក្តីប្រឆាំងនឹងសមត្ថកិច្ចក្នុងសំណុំរឿងនៅឃុំ Dong Tam

Chia sẻ
(VOVWORLD) - ជនជាប់ចោទទាំងអស់សុទ្ធតែបានសុំអភ័យទោសដល់ក្រុមគ្រួសារ របស់ប៉ូលីសចំនួន ៣ នាក់ ដែលបានពលីជីវិត ព្រមទាំងសម្តែងនូវបំណងចង់ទទួលបានការបន្ធូរបន្ថយទោស
ផ្តន្ទាទោសរឿងក្តីប្រឆាំងនឹងសមត្ថកិច្ចក្នុងសំណុំរឿងនៅឃុំ Dong Tam - ảnh 1 អង្គជំនុំជម្រះក្ដីករណីឃាតកម្មនិងប្រឆាំងសមត្ថកិច្ច (រូបថត៖ TTXVN)

តុលាការប្រជាជនទីក្រុងហាណូយនៅរសៀលថ្ងៃទី ១៤ ខែកញ្ញាបានផ្តន្ទាទោសជនជាប់ចោទចំនួន ២៩ នាក់ ក្នុងអង្គជំនុំជម្រះក្ដីករណីឃាតកម្មនិងប្រឆាំងសមត្ថកិច្ច ដែលកើតមានឡើងនៅឃុំ Dong Tam នៃទីក្រុងហាណូយ។ ជាក់ស្ដែង តំណាងអយ្យការបានស្នើឲ្យក្រុមប្រឹក្សាជំនុំជម្រះផ្ដន្ទាទោសចំពោះជនជាប់ចោទចំនួន ១៩ នាក់ ពីបទឃាតកម្មទៅជាបទប្រឆាំងសមត្ថកិច្ច។ ក្នុងនោះ កាត់ទោសជនជាប់ចោទចំនួន ៣ នាក់ ជាប់ពន្ធនាគារពី ៦ ទៅ ៧ ឆ្នាំ។ជនជាប់ចោទ ១៦ នាក់ទៀតត្រូវកាត់ទោសដាក់ពន្ធនាគារពី ១៨ ខែ ដល់ ៦ ឆ្នាំជាដើម។ ជនជាប់ចោទទាំងអស់សុទ្ធតែបានសុំអភ័យទោសដល់ក្រុមគ្រួសារ របស់ប៉ូលីសចំនួន ៣ នាក់ ដែលបានពលីជីវិត ព្រមទាំងសម្តែងនូវបំណងចង់ទទួលបានការបន្ធូរបន្ថយទោសផងដែរ៕

ប្រតិកម្មទៅវិញ