ប៉ាឡេស្ទីនអំពាវនាវឱ្យអឺរ៉ុបទទួលស្គាល់រដ្ឋប៉ាឡេស្ទីន

Chia sẻ
(VOVWORLD) -ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានអំពាវនាវ ឲ្យ ប្រទេសជាសមាជិកសហភាពអឺរ៉ុបទទួលស្គាល់រដ្ឋប៉ាឡេស្ទីនឯករាជ្យផ្អែកលើខ្សែព្រំដែនឆ្នាំ១៩៦៧ ជាមួយនឹងរដ្ឋធានីសារូសាឡឹមខាងកើតផងដែរ។

នាថ្ងៃទី ៣០ ខែវិច្ឆិកា អាជ្ញាធរប៉ាឡេស្ទីនបានព្យាយាមបញ្ចុះបញ្ចូលដល់ប្រទេសជាសមាជិកអឺរ៉ុបទាំងអស់ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន សំដៅតបតវិញនូវរាល់គោលនយោបាយនិងសេចក្តីសម្រេចចិត្តរបស់អាមេរិកនិងអ៊ីស្រាអែល ដែល ទាក់ទងនឹងជម្លោះរវាង អ៊ីស្រាអែលនិងប៉ាឡេស្ទីន។ នៅក្នុងជំនួបជាមួយតំណាងជាន់ខ្ពស់នៃសហភាពអវិយធម៌នសអង្គការសហប្រជាជាតិ លោក Miguel Moratinos នៅទីក្រុង Ramallah នោះ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានអំពាវនាវ ឲ្យ ប្រទេសជាសមាជិកសហភាពអឺរ៉ុបទទួលស្គាល់រដ្ឋប៉ាឡេស្ទីនឯករាជ្យផ្អែកលើខ្សែព្រំដែនឆ្នាំ១៩៦៧ ជាមួយនឹងរដ្ឋធានីសារូសាឡឹមខាងកើតផងដែរ៕

ប្រតិកម្មទៅវិញ