ភាពតានតឹងនៅតំបន់ហ្គាហ្សា |
នៅក្នុងសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ស្ថាប័នការទូតរបស់ PA បានថ្កោលទោសចំពោះ" សកម្មភាពបង្កហេតុខាងយោធារបស់អ៊ីស្រាអែលដែលសំដៅទៅលើប្រជាជននៅតំបន់ហ្គាហ្សា និងបណ្តាលឱ្យមានការខូចខាតដ៏ធំធេងផងដែរ" ។ សេចក្តីប្រកាសនេះបានសង្កត់ធ្ងន់លើសកម្មភាពរើសអើងជាតិសាសន៍របស់អាមេរិក និងអ៊ីស្រាអែលដែលប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅក្នុងទឹកដីដែលប៉ាឡេស្ទីនកាន់កាប់។ នៅក្នុងសេចក្តីប្រកាសនេះដែរ PA ក៏បានអំពាវនាវដល់អង្គការសហប្រជាជាតិចាត់វិធានការដើម្បីទប់ស្កាត់ការវាយប្រហារតាមដែនអាកាសរបស់អ៊ីស្រាអែលសំដៅទៅលើប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ក៏ដូចជាសម្តែងនូវការព្រួយបារម្ភអំពីភាពតានតឹងកាន់តែកើនឡើងរបស់ អ៊ីស្រាអែលផងដែរ៕