ប៉ាឡេស្ទីនរិះគន់អ៊ីស្រាអែលចំពោះការបដិសេធផែនការបើកស្ថានកុងស៊ុលអាមេរិកនៅទីក្រុងហ្សេរុយសាឡឹមឡើងវិញ

Chia sẻ
(VOVWORLD) - រដ្ឋាភិបាលប៉ាឡេស្ទីន នៅថ្ងៃទី ៧ ខែវិច្ឆិកាបានរិះគន់អ៊ីស្រាអែលចំពោះការបដិសេធផែនការរបស់អាមេរិក ក្នុងការបើកស្ថានកុងស៊ុលរបស់ខ្លួននៅទីក្រុងហ្សេរុយសាឡឹមឡើងវិញ ដើម្បីផ្តល់សេវាកុងស៊ុលដល់ប្រជាជនប៉ាឡេស្ទីននៅទីក្រុងនេះ។ 

រដ្ឋាភិបាលប៉ាឡេស្ទីន នៅថ្ងៃទី ៧ ខែវិច្ឆិកាបានរិះគន់អ៊ីស្រាអែលចំពោះការបដិសេធផែនការរបស់អាមេរិក ក្នុងការបើកស្ថានកុងស៊ុលរបស់ខ្លួននៅទីក្រុងហ្សេរុយសាឡឹមឡើងវិញ ដើម្បីផ្តល់សេវាកុងស៊ុលដល់ប្រជាជនប៉ាឡេស្ទីននៅទីក្រុងនេះ។ ក្រសួងការបរទេសប៉ាឡេស្ទីនបានចេញសេចក្តីប្រកាសមួយដោយបានសង្កត់ធ្ងន់ថា ការបើកស្ថានកុងស៊ុលអាមេរិកឡើងវិញ គឺស្ថិតក្នុងការប្តេជ្ញាចិត្តរបស់សហគមន៍អន្តរជាតិ ក្នុងការបញ្ចប់ការគ្រប់គ្រងរបស់អ៊ីស្រាអែលលើហ្សេរុយសាឡឹមខាងកើតនិងតំបន់ត្រើយខាងលិច។ សេចក្តីប្រកាសបានលើកច្បាស់ថា "ហ្សេរុយសាឡឹមខាងកើតគឺជាផ្នែកសំខាន់មួយនៃដែនដីប៉ាឡេស្ទីនដែលរងការទន្រ្ទាន និងជារដ្ឋធានីនៃរដ្ឋបាលប៉ាឡេស្ទីន។ អ៊ីស្រាអែលក្នុងនាមជាកំលាំងទន្រ្ទាន មិនមានសិទ្ធិវ៉េតូលើការសម្រេចចិត្តរបស់រដ្ឋាភិបាលអាមេរិកឡើយ។

កាលពីខែឧសភាឆ្នាំ២០១៨ រដ្ឋបាលលោកប្រធានាធិបតីអាមេរិកលោក Donald Trump បានផ្លាស់ប្តូរស្ថានទូតអាមេរិកក្នុងប្រទេសអ៊ីស្រាអែលពីទីក្រុង Tel Aviv ទៅកាន់ទីក្រុងហ្សេរុយសាឡឹម បន្ទាប់មកបានបិទស្ថានកុងស៊ុលអាមេរិកនៅហ្សេរុយសាឡឹម និងបញ្ឈប់ការផ្តល់សេវាកុងស៊ុលដល់ប្រជាជនប៉ាឡេស្ទីនចាប់ពីខែមីនា ឆ្នាំ ២០១៩។ កាលពីខែមីនាឆ្នាំ២០២១ប្រធានាធិបតីអាមេរិកដែលកំពុងកាន់អំណាច លោក Joe Biden បានសន្យាថានឹងបើកស្ថានកុងស៊ុលនៅទីក្រុងហ្សេរុយសាឡឹមឡើងវិញ៕


ប្រតិកម្មទៅវិញ