ទីលំនៅជនជាតិជ្វីហ្វរបស់អ៊ីស្រាអែលនៅក្រុងយេរូសាឡឹម (រូបថត AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នាថ្ងៃទី ១៤ ខែមេសា ទីភ្នាក់ងារព័ត៌មានប៉ាឡេស្ទីន WAFA បានឲ្យដឹងថា ប៉ាឡេស្ទីនបានជំទាស់ចំពោះរាល់ការធ្វើអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompe អំពីតំបន់លំនៅដ្ឋានរបស់អ៊ីស្រាអែលក្នុង ទឹកដីប៉ាឡេស្ទីន។ តាម WAFA ថា លោក Nabil Abu Rudeineh អ្នកនាំពាក្យរបស់ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានអះអាងថា រាល់ ការតាំងលំនៅនៅលើទឹកដីរបស់ប៉ាឡេស្ទីន ដែលត្រូវអ៊ីស្រាអែលកាន់កាប់ចាប់ពីឆ្នាំ ១៩៦៧ គឺសុទ្ធតែមិនស្របច្បាប់អន្តរជាតិឡើយ។
មុននេះ នាថ្ងៃទី ១៣ ខែមេសារដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompe បានចាត់ទុកថា រាល់ការប្រកាសរបស់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu អំពីការកសាងលំនៅដ្ឋានរបស់អ៊ីស្រាអែលនៅត្រើយខាងលិច គឺ"មិនធ្វើឱ្យប៉ះពាល់ដល់ផែនការសន្តិភាពរបស់អាមេរិកឡើយ"៕