ប៉ាឡេស្ទីនមានបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាមួយវៀតណាម

Chia sẻ
(VOVWORLD) - ក្នុងពិធីជូនសារតាំង ឯកអគ្គរដ្ឋទូត លោក Nguyen Huy Dung បានអះអាងថា លោកនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីរួមចំណែកពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណី រវាងវៀត ណាម និងប៉ាឡេស្ទីន។ 
ប៉ាឡេស្ទីនមានបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាមួយវៀតណាម - ảnh 1ឯកអគ្គរដ្ឋទូត លោក Nguyen Huy Dung ប្រគល់សារតាំងជូនប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas (រូបថត៖ Ngoc Thach/VOV-Cairo)

នាថ្ងៃទី ២៥ មិថុនា នៅទីស្នាក់ការនៃស្ថានទូតប៉ាឡេស្ទីននៅទីក្រុងគែរ ប្រទេស អេហ្ស៊ីប ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប ទទួលបន្ទុកប៉ាឡេស្ទីន ឯកអគ្គរដ្ឋទូត  លោក Nguyen Huy Dung បានប្រគល់សារតាំងររបស់ប្រធានរដ្ឋលោក Vo Van Thuong ជូនប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas តាមទម្រង់អនឡាញ និងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព វៀតណាមប្រចាំនៅប៉ាឡេស្ទីនជាផ្លូវការ។

ក្នុងពិធីជូនសារតាំង ឯកអគ្គរដ្ឋទូត លោក Nguyen Huy Dung បានអះអាងថា លោកនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីរួមចំណែកពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងប៉ាឡេស្ទីន។ លោកឯកអគ្គរដ្ឋទូតក៏បានជម្រាបជូនប្រធានាធិបតីប៉ាឡេស្ទីនអំពីសមិទ្ធិផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលទ្ធផលលេចធ្លោរបស់វៀតណាមក្នុងរយៈពេលជាង ៣៥ ឆ្នាំ អនុវត្តន៍ការផ្លាស់ប្តូរថ្មី។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា វៀតណាមជានិច្ចកាលគាំទ្របុព្វហេតុសុចរិត ក៏ដូចជាការខិតខំប្រឹងប្រែងដើម្បីជំរុញសន្តិភាព និងការអភិវឌ្ឍរបស់ប្រជាជនប៉ាឡេស្ទីន។

រីឯខ្លួនវិញ ប្រធានាធិបតី Mahmoud Abbas បានសម្តែងការកោតសរសើរចំពោះសមិទ្ធិផលអភិវឌ្ឍន៍របស់វៀតណាម និងមានបំណងចង់អភិវឌ្ឍន័ថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយវៀតណាម៕

ប្រតិកម្មទៅវិញ