ប៉ាឡេស្ទីនមានបំណងចង់ពិភាក្សាអំពីផែនការសន្តិភាពនៅមជ្ឈឹមបូព៌ារបស់ អាមេរិក

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៤ ខែមេសា រដ្ឋអំណាចប៉ាឡេស្ទីនបានស្នើឲ្យរៀបចំកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសជាសមាជិកអឺរ៉ុប (EU) ដើម្បីពិភាក្សាអំពីផែនការសន្តិភាពនៅមជ្ឈឹមបូព៌ារបស់អាមេរិក។
ប៉ាឡេស្ទីនមានបំណងចង់ពិភាក្សាអំពីផែនការសន្តិភាពនៅមជ្ឈឹមបូព៌ារបស់ អាមេរិក - ảnh 1រដ្ឋមន្រ្តីការបរទេសប៉ាឡេស្ទីនលោក Riyad al-Malki 

នេះគឺជាព័ត៌មានដែលរដ្ឋមន្រ្តីការបរទេសប៉ាឡេស្ទីនលោក Riyad al-Malki បានជម្រាបជូនទូរទស្សន៍ប៉ាឡេស្ទីន TV ដែលជាបុស្តិ៍ទូរទស្សន៍ផ្លូវការរបស់រដ្ឋអំណាចប៉ាឡេស្ទីន។ សំណើរនេះបាននាំចេញក្នុងរយៈពេល១ថ្ងៃបន្ទាប់ពីទីប្រឹក្សាជាន់ខ្ពស់របស់សេតវិមាន លោក Jared Kushner បានប្រសាសន៍នៅក្នុងសន្និសីទនៃទស្សនវដ្តីន៍ New York ថា រដ្ឋាភិបាលអាមេរិកនឹងប្រកាសផែនការសន្តិភាពនៅមជ្ឈឹមបូព៌ានានៅពេលដែលបញ្ចប់ខែហូបបួសរ៉ាម៉ាដានរបស់ជនជាតិមូស្លីម។ យោងតាមលោក Kushner បានឲ្យដឹងថានេះនឹងជាផែនការ«លម្អិត»មួយ ហើយនាំយកនូវ "ចក្ខុវិស័យដ៏ទូលំទូលាយ" សំរាប់ដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ា។ រីឯនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្រសាសន៍ថាលោកនឹងពិចារណាលើផែនការរបស់អាមេរិកដោយមាន "ផ្នត់គំនិតបើកចំហ" ផងដែរ៕

ប្រតិកម្មទៅវិញ