ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas (រូបថត៖ TTXVN) |
នាថ្ងៃទី ៩ ឧសភា ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានបង្កើតគណៈកម្មាធិការពិសេសមួយ ដែលជាវិធានការណ៍របស់ប៉ាឡេស្ទីន ដើម្បីទប់ទល់នឹងលទ្ធភាព ដែលអ៊ីស្រាអែលនឹងរួមបញ្ចូលផ្នែកខ្លះនៃតំបន់ West Bank ។
គណៈកម្មាធិការនេះនឹងបើកកិច្ចប្រជុំនាសប្ដាហ៍ខាងមុខ ដើម្បីធ្វើការសម្រេចចិត្តលើជំហានជាបន្ទាប់ ហើយនិងដាក់ជូនអនុសាសន៍ទៅគណៈកម្មាធិការប្រតិបត្តិនៃអង្គការរំដោះប៉ាឡេស្ទីន (PLO) ដែលជាអង្គការនយោបាយជាន់ខ្ពស់បំផុតនៅប៉ាឡេស្ទីន។ ប៉ាឡេស្ទីនបានចាត់ទុកថាការសម្រេចចិត្តរួមបញ្ចូលផ្នែកខ្លះនៃទឹកដីប៉ាឡេស្ទីនទៅក្នុងអ៊ីស្រាអែលនឹងនាំឱ្យមានផលវិបាកខាងនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ៕