លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមវេទិកា WEF និងធ្វើការនៅប្រទេសចិន៖ ឱកាសសម្រាប់វៀតណាមជំរុញទំនាក់ទំនងជាមួយប្រទេសនិងដៃគូនានា

Chia sẻ
(VOVWORLD) - តបតាមការអញ្ជើញរបស់លោក Li Qiang នាយករដ្ឋមន្ត្រីចិន និងលោក Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នឹងចូលរួមសន្និសីទអ្នកត្រួសត្រាយលើកទី ១៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ដែលប្រព្រឹត្តទៅនៅទីក្រុង Dalian ខេត្ត Liaoning ប្រទេសចិន និងធ្វើការនៅប្រទេសចិន (ថ្ងៃទី ២៤ - ២៧ ខែមិថុនា)។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមវេទិកា WEF និងធ្វើការនៅប្រទេសចិន៖ ឱកាសសម្រាប់វៀតណាមជំរុញទំនាក់ទំនងជាមួយប្រទេសនិងដៃគូនានា - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នឹងចូលរួមសន្និសីទអ្នកត្រួសត្រាយលើកទី ១៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ដែលប្រព្រឹត្តទៅនៅទីក្រុង Dalian ខេត្ត Liaoning ប្រទេសចិន និងធ្វើការនៅប្រទេសចិន (ថ្ងៃទី ២៤ - ២៧ ខែមិថុនា)។

យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសចិន លោក Pham Sao Mai ការដែល WEF បានអញ្ជើញនាយករដ្ឋមន្ត្រីវៀតណាមចូលរួមសន្និសីទក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ បង្ហាញពីការគោរព និងការវាយតម្លៃខ្ពស់របស់ WEF និងសហគមន៍ធុរកិច្ចអន្តរជាតិចំពោះឋានៈ តួនាទី និងការរួមចំណែក របស់វៀតណាមក្នុងកំណើនសេដ្ឋកិច្ចសកល និងតំបន់។ នេះជាឱកាសដើម្បីវៀតណាមឧទ្ទេសនាមដល់ពិភពលោកនូវសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមដ៏លេចធ្លោរបស់ខ្លួននាពេលកន្លងមក បង្ហាញរូបភាពវៀតណាមយ៉ាងស្វាហាប់ ធ្វើសមាហរណកម្មយ៉ាងសកម្ម ទំនុកចិត្ត និងទាក់ទាញសម្រាប់សាជីវកម្មសកលនានា តាមនោះជំរុញកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាទាក់ទាញធនធាន ដើម្បីអភិវឌ្ឍប្រទេសជាតិផងដែរ។

លោកឯកអគ្គរដ្ឋទូត Pham Sao Mai បានឲ្យដឹងថា នៅក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងថ្លែងសុន្ទរកថាពិសេសនៅសម័យប្រជុំពេញអង្គ; ធ្វើជាអធិបតីនៃវគ្គពិភាក្សា និងកិច្ចសន្ទនាមួយចំនួនជាមួយសាជីវកម្មសេដ្ឋកិច្ចធំៗ និងសហគ្រាសនវានុវត្តន៍លើបញ្ហាដូចជា៖ កាលានុវត្តភាពសហប្រតិបត្តិការ ដំណោះស្រាយថ្មីសម្រាប់បញ្ហាអភិវឌ្ឍន៍សកល និងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីនឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំប្រទេស អង្គការអន្តរជាតិ និងសាជីវកម្មធំៗ។

ទាក់ទិននឹងដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសចិន លោកឯកអគ្គរដ្ឋទូត Pham Sao Mai បានសង្កត់ធ្ងន់ថា នេះជាឱកាសសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរពិភាក្សាយ៉ាងស៊ីជម្រៅអំពីវិធានការជាក់លាក់ ដើម្បីបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការយល់ដឹងរួមដែលសម្រេចបានរវាងថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ និងប្រទេសទាំងពីរ; បន្តលើកកំពស់ទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ចិនឲ្យកាន់តែរីកចម្រើនយ៉ាងខ្លាំងក្លានាពេលខាងមុខ៕

ប្រតិកម្មទៅវិញ