Vietsovpetro ឆ្ពោះ​ទៅរក​ការធ្វើ​អាជីវកម្មប្រេង ៣០០លានតោន

Chia sẻ
(VOVWORLD) - សារជីវកម្មវៀតណាម-រុស្ស៊ី Vietsovpetro កាលពីថ្ងៃទី ២១ មិថុនា បានរៀបចំពិធីអបអរសាទរការធ្វើអាជីវកម្មប្រេងចំនួន ២៥០ លានតោន និងខួបលើកទី ៤៣ ទិវាបង្កើតរបស់ខ្លួន (១៩ មិថុនា ១៩៨១- ១៩ មិថុនា  ២០២៤)។ 

ចាប់តាំងពីប្រេងមួយតោនដំបូងដែលបានបូមនៅថ្ងៃទី ២៦ ខែមិថុនាឆ្នាំ១៩៨៦ នៅអណ្តូងរ៉ែ Bach Ho ដល់ថ្ងៃទី ១៥ ខែឧសភា Vietsovpetro បានឈានដល់ការធ្វើធាជីវកម្មប្រេងចំនួន ២៥០ លានតោន។ ប្រាក់ចំណូលសរុបពីការលក់ប្រេងឆៅសម្រេចបាន ៨៩ ពាន់លានដុល្លារអាមេរិក ដោយបង់ពន្ធចូលថវិការដ្ឋ និងប្រាក់ចំណេញរបស់ភាគីវៀតណាមសម្រេចបាន ៥៨ ពាន់លានដុល្លារអាមេរិក។

Vietsovpetro ឆ្ពោះ​ទៅរក​ការធ្វើ​អាជីវកម្មប្រេង ៣០០លានតោន - ảnh 1ពិធីអបអរសាទរការធ្វើអាជីវកម្មប្រេងចំនួន ២៥០ លានតោន និងខួបលើកទី ៤៣ ទិវាបង្កើត Vietsovpetro (១៩ មិថុនា ១៩៨១- ១៩ មិថុនា  ២០២៤)។ រូបថត៖ PVN

ថ្លែងក្នុងពិធីនេះ លោក Vu Mai Khanh អគ្គនាយកក្រុមហ៊ុន Vietsovpetro បានសង្កត់ធ្ងន់ថា  Vietsovpetro កំពុងឆ្ពោះទៅរកគោលដៅនៃការធ្វើអាជីវកម្មប្រេងចំនួន ៣០០ លានតោន៖ “រក្សានិងដំណើរការអណ្តូងរ៉ែប្រកបដោយសុវត្ថិភាពនិងស្ថេរភាព; ជំរុញខ្លាំងការងាររុករក; លើកកម្ពស់មេគុណប្រមូលប្រេង; បន្តពង្រីកតំបន់ប្រតិបត្តិការ; អភិវឌ្ឍអណ្ដូងរ៉ែរឹមដោយផ្អែកលើការប្រើប្រាស់ជាអតិបរមាមនូវធនធាននិងហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់។ Vietsovpetro នឹងសុក្រឹតយន្តការពង្រីកប្រតិបត្តិការរបស់ខ្លួនទៅកាន់ឧស្សាហកម្មថាមពល ជាពិសេសថាមពលកកើតឡើងវិញ ស្របតាមនិន្នាការផ្លាស់ប្តូរថាមពលនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅវៀតណាមក៏ដូចជានៅលើពិភពលោកនាពេលបច្ចុប្បន្ន។ ទន្ទឺមនឹងនោះ សុក្រឹតនិងអភិវឌ្ឍសេវាកម្មបច្ចេកទេសស្នូលដែលបម្រើការធ្វើអាជិវកម្មប្រេងឧស្ម័ន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ៕

ប្រតិកម្មទៅវិញ