បាតុករប៉ាឡេស្ទីនប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខអ៊ីស្រាអែលនៅទីក្រុង Nablus។ (រូបថត៖ AFP/TTXVN) |
ក្នុងពេលជាមួយគ្នានោះ កងទ័ពអ៊ីស្រាអែលបានប្រកាសថា លោក Ibrahim al-Nabulsi មេបញ្ជាការកងពលតូច Al-Aqsa Martyrs Brigade ដែលជាក្រុមសកម្មប្រយុទ្ធនៅតំបន់ West Bank និងខ្មាន់កាំភ្លើងម្នាក់ទៀតត្រូវបាន "កំទេច"។ សមាគមន៍អឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបានឲ្យដឹងថា ក្រុមគ្រូពេទ្យកំពុងព្យាបាលមនុស្សចំនួន ៦៩ នាក់ ដែលរងរបួសដោយសារគ្រាប់កាំភ្លើងនៅក្នុងតំបន់ Nablus ក្នុងនោះមានករណីរងរបួសធ្ងន់ធ្ងរយ៉ាងហោចណាស់ចំនួន ៤នាក់។
ការវាយប្រហារនេះ បានកើតឡើងតែពីរថ្ងៃបន្ទាប់ពីអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធជីហាដអ៊ីស្លាម (PIJ) នៅតំបន់ហ្គាហ្សាបានឈានដល់បទឈប់បាញ់មួយ ក្រោមការសម្របសម្រួលរបស់អេហ្ស៊ីប ដោយបញ្ចប់ការប្រយុទ្ធគ្នាដ៏បង្ហូរឈាមអូសបន្លាយអស់រយៈពេល ៣ថ្ងៃ ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីន ៤៤នាក់ រួមទាំងកុមារ ១៥នាក់ មនុស្ស ៣៦០នាក់ផ្សេងទៀតបានរងរបួស និងផ្ទះសម្បែងជាច្រើនរងការបំផ្លិចបំផ្លាញ៕