បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំនៅលីប៊ី លោក Jan Kubis (រូបថត៖ AFP/TTXVN) |
នាថ្ងៃទី ១៩ ខែកុម្ភៈ បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំនៅលីប៊ី លោក Jan Kubis បានធ្វើដំណើរទៅកាន់ប្រទេសលីប៊ីហើយបានជួបពិភាក្សាជាមួយ មេបញ្ជាការយោធាភាគខាងកើត លោក Khalifa Hifter ដើម្បីជំរុញកិច្ចប្រឹងប្រែងបង្រួបបង្រួមជាមួយភាគីប្រឆាំងនានា មុនពេលរៀបចំការបោះឆ្នោតនៅខែធ្នូខាងមុខនេះ។
ក្នុងជំនួបនេះភាគីទាំងពីរ បានពិភាក្សានិងឯកភាពគ្នាលើសារៈសំខាន់នៃការដែលភាគីទាំងអស់នៅលីប៊ី ចាំបាច់ត្រូវធ្វើការសន្យានិងបង្កលក្ខណៈអំណោយផលដល់ការបោះឆ្នោតនៅថ្ងៃទី ២៤ ខែធ្នូផងដែរ។ លើសពីនេះទៀត ភាគីទាំងពីរក៏បានពិភាក្សាអំពីរបៀប ដើម្បីអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ ដែលបានចុះហត្ថលេខាកាលពីឆ្នាំមុន ក៏ដូចជាការដកកងកម្លាំង និងទាហានស៊ីឈ្នួលបរទេសទាំងអស់ផងដែរ៕