បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ៖ គណៈកម្មការធម្មនុញ្ញបានបង្កើត ដែលនាំមកនូវក្តីសង្ឃឹមដល់ប្រជាជនស៊ីរី

Chia sẻ
(VOVWORLD) - បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរី លោក Geir Pedersen, នាថ្ងៃទី ៣០ ខែកញ្ញា បានថ្លែងចំពោះមុខក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិថា “ក្តីសង្ឃឹមកំពុងផ្តើមកើតឡើងក្នុងចិត្តរបស់ប្រជាជនស៊ីរី”  ពីព្រោះថា គណៈកម្មាធិការធម្មនុញ្ញដែលគួរឱ្យទុកចិត្តដោយប្រជាជនស៊ីរីធ្វើជាម្ចាស់ ហើយប្រជាជនដឹកនាំ នឹងចាប់ផ្តើមប្រតិបត្តិជាក់ស្តែង នាខែខាងមុខ។ 

លោក Pedersen បានសង្កត់ធ្ងន់ថា គណៈកម្មាធិការរដ្ឋធម្មនុញ្ញស៊ីរី គឺជាកិច្ចព្រមព្រៀងនយោបាយសំខាន់ដំបូងបង្អស់ រវាងរដ្ឋាភិបាលស៊ីរីនិងក្រុមប្រឆាំង ហេតុដូច្នេះ សមាជិកនៃគណៈកម្មាធិការនេះនឹងមានកិច្ចពិភាក្សានិងការចរចាដោយផ្ទាល់។ ទន្ទឹមជាមួយគ្នានោះ គណៈកម្មាធិការរដ្ឋធម្មនុញ្ញ ក៏បានបើកឱកាសសម្រាប់វត្តមានរបស់បណ្តាអង្គការសង្គមស៊ីវិលនៅទីនេះផងដែរ។

បេសកជនពិសេស លោក Pedersen បានព្រាងរចនាសម្ព័ន្ធនៃគណៈកម្មាធិការធម្មនុញ្ញស៊ីរី ដែលមានចំនួនសមាជិករដ្ឋាភិបាលនិងសមាជិកក្រុមប្រឆាំងស្មើគ្នា។ លោកបានបញ្ជាក់ថា ប្រជាជនស៊ីរីនេះឯងដែលតាក់តែងរដ្ឋធម្មនុញ្ញ ហើយប្រជាជនស៊ីរីនេះឯង ត្រូវអនុម័តវាដោយសំឡេងគាំទ្រច្រើនលើសលុប ប្រសិនបើចង់អោយរដ្ឋធម្មនុញ្ញថ្មីចូលជាធរមានជាផ្លូវការ៕

ប្រតិកម្មទៅវិញ