បេសកជនពិសេសរងរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ទទួលបន្ទុកកូរ៉េខាងជើង លោកស្រី Jung Pak រូបថត៖ koreatimes.co.kr |
នាថ្ងៃទី ១៧ មករា បេសកជនពិសេសរងរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ទទួលបន្ទុកកូរ៉េខាងជើង លោកស្រី Jung Pak បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីជប៉ុន និងកូរ៉េខាងត្បូង ពិគ្រោះយោបល់ និងសហការគ្នាឆ្លើយតបនឹងសកម្មភាពរបស់កូរ៉េខាងជើង។
កាសែត The Military Times នាថ្ងៃដដែលបានដកស្រង់ប្រភពព័ត៌មានបានឲ្យដឹងថា សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមករា។ ក្រុមអ្នកសង្កេតការណ៍យោធាបានវាយតម្លៃថា នេះគឺជាសមយុទ្ធយោធាជើងទឹកដោយទ្រង់ទ្រាយធំបំផុតមួយតាំងពីមុនមករវាងប្រទេសទាំង ៣។
សមយុទ្ធនេះបានធ្វើឡើងបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានប្រកាសលុបចោលការប្តេជ្ញាចិត្តយូរអង្វែងចំពោះដំណើរការបង្រួបបង្រួមដោយសន្តិវិធីជាមួយកូរ៉េខាងត្បូង ព្រមទាំងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកូរ៉េខាងជើងដើម្បីលុបបំបាត់គំនិតអំពីវឌ្ឍនភាពក្លាយទៅជាប្រទេសឯកភាពមួយរវាងប្រទេសកូរ៉េទាំងពីរ៕