បវរកញ្ញាសកល ២០២៤៖ កូឡុំប៊ីគ្រងមកុដ វៀតណាមជាប់ចំណាត់ថ្នាក់លេខ៤

Chia sẻ
(VOVWORLD) - នៅព្រឹកថ្ងៃទី ១៦ ខែតុលា ស្រីស្អាត Diana Moreno មកពីប្រទេសកូឡុំប៊ីត្រូវបានគ្រងមកុដ បវរកញ្ញាសកល ឆ្នាំ ២០២៤។

វគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅប្រទេសអាល់បានីដោយមានបេក្ខនារីចំនួន ៤៣ នាក់។ អ្នកចូលរួមប្រកួតឆ្លងកាត់ការប្រកួតរួមមានឈុតហែលទឹក ឈុតរាត្រី និងការសម្ដែងអាកប្បកិរិយា។ ចំណាត់ថ្នាក់លេខ ១ លេខ២ លេខ ៣ និងលេខ៤ បានទៅ បវរកញ្ញា Prada Thansita Dilhokanansakul (ថៃ), បវរកញ្ញា Jasmin Bungay (ហ្វីលីពីន) បវរកញ្ញា Andromeda Schuster (អាល្លឺម៉ង់) និងបវរកញ្ញា Do Ha Trang (វៀតណាម)។

តំណាងវៀតណាមបវរកញ្ញា Do Ha Trang បានឈ្នះពានរង្វន់លំដាប់ទី៤ និងទទួលបានពានរង្វាន់សម្រស់ពេញនិយមបំផុត (ជម្រើសរបស់ប្រជាជន)។ Do Ha Trang កើតនៅឆ្នាំ ១៩៩៩ មកពីខេត្ត Nam Dinh។ Do Ha Trang កំពុងសិក្សានៅសកលវិទ្យាល័យសេដ្ឋកិច្ចឧស្សាហកម្ម និងបច្ចេកវិទ្យា៕

ប្រតិកម្មទៅវិញ