ប្រារព្ធសន្និសីទមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី៣៨ស្ដីពីបញ្ហាបង្ការប្រឆាំងបទល្មើសគ្រឿងញៀន

Chia sẻ
(VOVWORLD) - ការសាកល្បងមួយ ក្នុងចំណោមការសាកល្បងធំៗនាបច្ចុប្បន្នរបស់អាស៊ាននោះគឺត្រូវដោះស្រាយ បញ្ហាគ្រឿងញៀនដែលកំពុងគំរាមកំហែងសន្តិសុខ សណ្ដាប់ធ្នាប់និងជីវភាពរស់ នៅរបស់ប្រជាជនក្នុងតំបន់។
ប្រារព្ធសន្និសីទមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី៣៨ស្ដីពីបញ្ហាបង្ការប្រឆាំងបទល្មើសគ្រឿងញៀន - ảnh 1អនុរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ឧត្តមសេនីយ៍ឯក Le Quy Vuong ថ្លែងមតិនៅសន្និសីទ (រូបថត៖TTXVN) 

(VOVworld) - ថ្លែងមតិនៅពិធីប្រារព្ធ សន្និសីទមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី៣៨ ស្ដីពីបញ្ហាបង្ការប្រឆាំងបទល្មើសគ្រឿងញៀននោះ អនុរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ឧត្តមសេនីយ៍ឯក Le Quy Vuong សង្កត់ធ្ងន់ថា ការសាកល្បងមួយ ក្នុងចំណោមការសាកល្បងធំៗនាបច្ចុប្បន្នរបស់អាស៊ាននោះគឺត្រូវដោះស្រាយ បញ្ហាគ្រឿងញៀនដែលកំពុងគំរាមកំហែងសន្តិសុខ សណ្ដាប់ធ្នាប់និងជីវភាពរស់ នៅរបស់ប្រជាជនក្នុងតំបន់។ លោក Le Quy Vuong អះអាងថា ជាសមាជិកមាន ការទទួលខុសត្រូវក្នុងអាស៊ាន វៀតណាមបានសហការយ៉ាងសកម្មជាមួយ អាស៊ានដើម្បីដោះស្រាយបញ្ហាលំបាកនិងស្មុគស្មាញក្នុងការងារបង្ការប្រឆាំងគ្រឿងញៀននិងបទល្មើសមានការចាត់តាំង។

“វៀតណាមកំពុងខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀនតាមរយៈដំណោះស្រាយព្រមៗគ្នាដូចជា រារាំងប្រភពផ្គត់ផ្គង់និងប្រភពប្រើប្រាស់គ្រឿង ញៀន ធ្វើសុក្រិតប្រព័ន្ធច្បាប់ និងឃោសនាអប់រំអំពីផលវិបាកនៃគ្រឿងញៀន ជាដើម”៕

ប្រតិកម្មទៅវិញ