ប្រារព្ធសន្និសីទកិច្ចការបរទេសទូទាំងប្រទេសអំពីការអនុវត្តសេចក្ដីសម្រេចចិត្តមហា សន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម

Chia sẻ

(VOVWORLD) - វៀតណាមបានបង្កើតទំនាក់ទំនង ការទូតជាមួយប្រទេសចំនួន១៨៩ក្នុងចំណោមប្រទេសសមាជិកអង្គការសហប្រជាជាតិទាំង១៩៣; បង្កើតក្របខ័ណ្ឌទំនាក់ទំនងដោយស្ថិរភាព យូរអង្វែង ជាមួយដៃគូយុទ្ធ សាស្ត្រនិងដៃគូគ្រប់ជ្រុងជ្រោយចំនួន៣០ តាមនោះបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ វៀតណាមនិងប្រទេសដទៃលើកកម្រិតកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍នៃ ប្រទេសនីមួយៗ និងដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់ និងលើពិភពលោក។

ប្រារព្ធសន្និសីទកិច្ចការបរទេសទូទាំងប្រទេសអំពីការអនុវត្តសេចក្ដីសម្រេចចិត្តមហា សន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម - ảnh 1អគ្គលេខានៃគណៈ កម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាបញ្ជាដឹកនាំនៅសន្និសីទ។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី១៤ ខែធ្នូ សន្និសីទកិច្ចការបរទេសទូទាំងប្រទេសអំពីការអនុវត្ត សេចក្ដីសម្រេចចិត្តមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្សកុម្មុយ និស្តវៀតណាមបានប្រារព្ធធ្វើឡើងនៅរដ្ឋធានីហាណូយ។ អគ្គលេខានៃគណៈ កម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាបញ្ជាដឹកនាំនៅសន្និសីទ។
សន្និសីទកិច្ចការបរទេសទូទាំងប្រទេស មានអត្ថន័យដ៏សែនសំខាន់ សំដៅ អនុវត្តន៍គោលមាគ៌ានៃសេចក្ដីសម្រេចចិត្តមហាសន្និបាតទូទាំងប្រទេសលើកទី១៣ របស់បក្ស អំពីកិច្ចការបរទេសរបស់បក្សក្នុងស្ថានភាពថ្មី; បង្កើតឡើងឯកភាពក្នុងការ ត្រិះរិះ ជ្រួតជ្រាបគោលមាគ៌ាកិច្ចការបរទេស ហើយអនុវត្តន៍ដោយព្រមៗគ្នាក្នុងបក្ស ទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល; តាមនោះបង្កើតឡើងការមូលមតិជា ឯកឆ័ន្ទក្នុងសង្គមទាំងមូល ការស្រុះចិត្តគំនិតរបស់ប្រជាជនវៀតណាមនៅឯបរទេស ក៏ដូចជាឆ្លៀតយកការគាំទ្ររបស់សហគមន៍អន្តរជាតិចំពោះកិច្ចការបរទេសរបស់បក្សកុម្មុយនិស្តវៀតណាមផងដែរ។ លោក Truong Quang Hoai Nam អនុប្រធានគណៈ កម្មាធិការកិច្ចការបរទេសមជ្ឈឹម បានមានប្រសាសន៍ថា៖
“នាពេលកន្លងមក ទំនាក់ទំនងកិច្ចការបរទេសរបស់បក្សកុម្មុយនិស្តវៀតណាម ត្រូវបានពង្រីកដោយឥតឈប់ឈរ និងកាន់តែស៊ីជម្រៅ សម្រេចបានសមិទ្ធផល សំខាន់ជាច្រើន។ នោះគឺការរួមចំណែកបង្កើនជំនឿទុកចិត្តនយោបាយ កសាង មូលដ្ឋានគ្រឹះនយោបាយ ជំរុញទំនាក់ទំនងកិច្ចការបរទេសជាមួយប្រទេសជិតខាង មិត្តភក្តិប្រពៃណី និងដៃគូសំខាន់ៗ។ ទន្ទឹមនឹងនោះ រួមចំណែកដល់ការលើកកំពស់ ដោយឥតឈប់ឈរនូវកម្លាំងពលំជាតិ ឋានៈ កិត្យានុភាពអន្តរជាតិរបស់ប្រទេសជាតិ និងរបស់បក្ស; រក្សាយ៉ាងខ្ជាប់ខ្ជួនបរិយាកាសសន្តិភាព ស្ថិរភាព ការពារយ៉ាងរឹងមាំ ឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពដែនដី ការពារបក្ស រដ្ឋ ប្រជាជននិងការពារ របបសង្គមនិយមនៅវៀតណាម។ ក្រៅពីនោះ រួមចំណែកដល់ការលើកកំពស់ប្រសិទ្ធ ភាពនៃការធ្វើសមាហរណកម្មអន្តរជាតិ ឆ្លៀតយកយ៉ាងអតិបរមានូវការគាំទ្រ ការជួយ ឧបត្ថម្ភពីប្រភពធនធានអន្តរជាតិនានាដើម្បីបម្រើប្រទេសជាតិផងដែរ”។
គួរបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមបានបង្កើតទំនាក់ទំនង ការទូតជាមួយប្រទេសចំនួន១៨៩ក្នុងចំណោមប្រទេសសមាជិកអង្គការសហប្រជាជាតិទាំង១៩៣; បង្កើតក្របខ័ណ្ឌទំនាក់ទំនងដោយស្ថិរភាព យូរអង្វែង ជាមួយដៃគូយុទ្ធ សាស្ត្រនិងដៃគូគ្រប់ជ្រុងជ្រោយចំនួន៣០ តាមនោះបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ វៀតណាមនិងប្រទេសដទៃលើកកម្រិតកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍នៃ ប្រទេសនីមួយៗ និងដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់ និងលើពិភពលោក៕

ប្រតិកម្មទៅវិញ