ប្រារព្ធមហោស្រពកាសែតទូទាំងប្រទេសវៀតណាមឆ្នាំ២០១៩

Chia sẻ
(VOVWORLD) - នាថ្ងៃទី១៥ ខែមីនា នៅសារមន្ទីរហាណូយ មហោស្រពកាសែតទូទាំង ប្រទេសវៀតណាមឆ្នាំ២០១៩ បានប្រារព្ធឡើងជាផ្លូវការក្រោមប្រធានបទ “សារ ព័ត៌មានវៀតណាមផ្លាស់ប្ដូរថ្មីប្រកបដោយនវានុវត្តភាពនិងមានការទទួលខុសត្រូវដើម្បីផលប្រយោជន៍របស់ប្រទេសជាតិនិងប្រជាជន”។
ប្រារព្ធមហោស្រពកាសែតទូទាំងប្រទេសវៀតណាមឆ្នាំ២០១៩ - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc វាយស្គរប្រារព្ធមហោស្រពកាសែតទូទាំងប្រទេសវៀតណាមឆ្នាំ២០១៩ (រូបថត៖ VOV)

អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្នុងកាលៈទេសៈនាបច្ចុប្បន្ន សារព័ត៌មានវៀតណាម ត្រូវបន្តពង្រីកប្រពៃណីដ៏ល្អប្រសើរក៏ដូចជាសមិទ្ធផលនានាក្នុងប្រវត្តិសាស្ត្រសារព័ត៌មានបដិវត្តន៍ ដើម្បីជំនះពុះពារលើការលំបាក និងបញ្ហានៅសេសសល់ក្នុង សកម្មភាពសារព័ត៌មាន។ លោកនាយករដ្ឋមន្រ្តីបានស្នើអោយសមាគមន៍អ្នកកា សែតវៀតណាម រួមជាមួយស្ថាប័នពាក់ព័ន្ធនានា ចាំបាច់ត្រូវបំពេញភារកិច្ចអោយ បានល្អដូចជា៖ ធានាការផ្សព្វ ផ្សាយព័ត៌មានអោយបានទាន់ពេលវេលា ត្រឹមត្រូវ សត្យានុម័ត និងស្មោះត្រង់។ លោកបានបន្តថា សារព័ត៌មានត្រូវតែជាកាណាល់ ផ្សព្វផ្សាយនិងឃោសនារបស់បក្ស រដ្ឋ ផង ហើយត្រូវតែឆ្លុះបញ្ចាំងនូវបំណង ប្រាថ្នា មតិ របស់ប្រជាជន ទៀតផង។ សារព័ត៌មានបដិវត្តន៍វៀតណាមមិនត្រឹម តែឆ្លុះបញ្ចាំងនូវគំរូ មនុស្សល្អ ការងារល្អ ដើម្បីបង្កើតក្ដីសោមនស្សរីករាយ សុទិដ្ឋិ និយម ក្នុងសង្គមប៉ុណ្ណោះ ថែមទាំងចាំបាច់ត្រូវតវ៉ាប្រកបដោយប្រសិទ្ធភាព ប្រឆាំងនឹងទស្សនៈខុសឆ្គង ល្បិចកលមូលបង្កាច់របស់អានុភាពអមិត្ត ពួកប្រតិកិរិយាដែលមានចេតនាបំផ្លាញបក្ស រដ្ឋ និងបំបែកបំបាក់ ផែនមហាសាមគ្គីជាតិ ទាំងមូល ផងដែរ។ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖

        “ចាំបាច់ត្រូវផ្ដោតទៅលើការបណ្ដុះបណ្ដាល អ្នកកាសែតអោយត្រូវតែមាន ឫទ្ធានុភាពនយោបាយដ៏រឹងមាំ ស្ទាត់ជំនាញ និងសីលធម៌វិជ្ជាជីវៈស្មោះត្រង់ ព្រម ទាំងចេះទាក់ទងផ្ទាល់ទៅនឹងបច្ចេកវិទ្យាសារព័ត៌មាននិងវិធីសាស្ត្រធ្វើការថ្មីៗផងដែរ។ អ្នកកាសែតម្នាក់ៗត្រូវតែមានឫទ្ធានុភាពនិងស្មារតីបដិវត្តន៍យ៉ាងខ្ជាប់ខ្ជួន ខិតខំប្រឹងប្រែងបំពាក់បំប៉ន់សីលធម៌ដោយឥតឈប់ឈរ ហើយអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ នូវបទបញ្ញាតិ្តទាំង១០ស្ដីពីសីលធម៌វិជ្ជាជីវៈរបស់អ្នកកាសែតវៀតណាម”។

        មហោស្រពកាសែតឆ្នាំ២០១៩ ទាក់ទាញការចូលរួមរបស់អង្គភាពចំនួន៨០ ថ្នាក់សមាគមន៍ តំបន់ ស្ថាប័នសារព័ត៌មានមជ្ឈឹម មូលដ្ឋានបណ្ដុះបណ្ដាលសារ ព័ត៌មាន និងក្រុមហ៊ុនធ្វើអាជីវកម្មឧបករណ៍សារព័ត៌មាន។ ទន្ទឹមនឹងនោះ នៅ មហោស្រពកាសែត ក៏មានសកម្មភាពដ៏សម្បូរបែបដូចជាសិក្ខាសាលា វេទិកា ជួបប្រាស្រ័យ និងពិព័រណ៍រូបថត ទៀតផង។ មហោស្រពកាសែតទូទាំង ប្រទេសវៀតណាមនឹងប្រព្រឹត្តទៅដល់ដំណាច់ថ្ងៃទី១៧ ខែមីនា ខាងមុខ៕

ប្រតិកម្មទៅវិញ