ប្រារព្ធពិព័រណ៍ “រឿងព្រេងផ្លូវហូជីមិញនៅប្រទេសឡាវក្នុងដំណាក់កាល១៩៦១-១៩៧៥”

Chia sẻ
(VOVworld) - ពិព័រណ៍ក្រោមប្រធានបទ “រឿងព្រេង
ផ្លូវហូជីមិញនៅឡាវក្នុងដំណាក់កាល១៩៦១-១៩៧៥”
 បានប្រារព្ធឡើងនាព្រឹកថ្ងៃទី១២ តុលា នៅខេត្ត
Xavanakhet ភាគកណ្ដាលប្រទេសឡាវ ក្នុងឱកាស
រំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ទិវាបើកផ្លូវ Truong Son ខាងលិច។
ប្រារព្ធពិព័រណ៍ “រឿងព្រេងផ្លូវហូជីមិញនៅប្រទេសឡាវក្នុងដំណាក់កាល១៩៦១-១៩៧៥” - ảnh 1
យុទ្ធជននារី Pham Thi Yen ចែករំលែកនូវអនុស្សាវរីយ៍នៅពេលបំពេញភារកិច្ចនៅលើខ្សែផ្លូវហូជីមិញនៅប្រទេសឡាវ (រូបថត៖VOV)

(VOVworld) - ពិព័រណ៍ក្រោមប្រធានបទ “រឿងព្រេងផ្លូវហូជីមិញនៅឡាវក្នុង
ដំណាក់កាល១៩៦១-១៩៧៥” បានប្រារព្ធឡើងនាព្រឹកថ្ងៃទី១២ តុលា នៅខេត្ត
Xavanakhet ភាគកណ្ដាលប្រទេសឡាវ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី
៥៥ទិវាបើកផ្លូវ Truong Son ខាងលិច។ពិព័រណ៍នេះបានបង្កើតឡើងវិញនូវដំណាក់
កាលត្រចះត្រចង់មួយក្នុងប្រវត្តិសាស្ត្រប្រកៀកស្មាប្រយុទ្ធនិង ដណ្ដើមជ័យជំនះ
របស់ប្រជាជននិងកងទ័ពប្រជាជនវៀតណាមនិងឡាវ ដោយ មានការគាំទ្រជួយ
ឧបត្ថម្ភដ៏ធំធេងរបស់មិត្តភក្តិអន្តរជាតិនិងប្រជាជនស្រឡាញ់ សន្តិភាពនិងយុត្តិធម៌
លើទូទាំងពិភពលោក។
ក្រោយពីពិព័រណ៍នេះ រូបថតនិងផែនទីទាំងអស់នឹងត្រូវ បានប្រគល់ជូនសារ
មន្ទីរ កងទ័ពប្រជាជនឡាវ សំដៅផ្សព្វផ្សាយព័ត៌មានអំពីខ្សែផ្លូវជារឿងព្រេងនេះ
ក៏ដូច ជាអំពីពលីកម្មនិងការគាំទ្ររបស់ឡាវចំពោះវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ