(VOVworld) – រដ្ឋធានីហាណូយ (វៀតណាម) គឺជាទីក្រុងមួយក្នុងចំណោមទីក្រុង
ចំនួន ២៤ លើសកលលោក នឹងត្រូវបានឧទ្ទេសនាមអំពីបរិយាកាសវិនិយោគនិង
ធ្វើអាជីវកម្ម ក្នុងកម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់លើកាណាល់ទូរទស្ស TV5 របស់
បារាំង នាថ្ងៃទី ១៦ មករា ឆ្នាំ ២០១៣ ខាងមុខ។ ប្រធានសមាគមអាជីវករជនវៀត
ណាមនៅបារាំង លោក Nguyen Hai Nam គឺជាភ្ញៀវអញ្ជើញមួយ ក្នុងចំណោមភ្ញៀវ
អញ្ជើញចូលរួមចំនួន ៤ នាក់ ក្នុងកម្មវិធីលើកនេះ។ ឆ្លើយនឹងបទសម្ភាសន៍របស់
អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅបារាំងអំពី កម្មវិធីនេះ លោក
Nguyen Hai Nam បានឲ្យដឹងថា៖
“កម្មវិធីនេះគឺស្ពានតភ្ជាប់ដែលផ្តល់ព័ត៌មានជាសារវន្តដើម្បីអាជីវករនិងវិនិយោកិន ទាក់ទងផ្ទាល់នឹងទីផ្សារវៀតណាម និយាយរួម និងទីក្រុងហាណូយ និយាយ ដោយ
ឡែក។ យើងខ្ញុំអាចចែករំលែកបទពិសោធន៍អំពីភាពខុសគ្នាក្នុងវប្បធម៌ធ្វើអាំជីវកម្ម
របស់ជនបារាំងនិងផ្ទុយទៅវិញ យើងខ្ញុំនឹងលើកទឹកចិត្តបណ្ដា អង្គភាពអាជីវកម្ម
បារាំងវិនិយោគចូលវៀតណាម។ ខ្ញុំគិតថា៖ ក្នុងកាលៈទេសៈ សេដ្ឋកិច្ចជួបការលំបាក
សាកល្បងនាបច្ចុប្បន្ននេះយើងអាចរិះរករាល់ឱកាសធ្វើអាជីកម្ម៕”
|
ប្រធានសមាគមអាជីវករជនវៀតណាមនៅបារាំង លោក Nguyen Hai Nam (Image: Internet) |