បរិយាកាសទទួលឆ្នាំថ្មី២០១៦លើទូទាំងប្រទេសវៀតណាម

Chia sẻ
(VOVworld)-នាយប់ថ្ងៃទី៣១ធ្នូ បរិយាកាសទទួលឆ្នាំថ្មី២០១៦បានប្រព្រឹត្តទៅ យ៉ាងផុលផុសនៅរដ្ឋធានីហាណូយ។

បរិយាកាសទទួលឆ្នាំថ្មី២០១៦លើទូទាំងប្រទេសវៀតណាម - ảnh 1
បរិយាកាសទទួលឆ្នាំថ្មីនៅទីក្រុងហាណូយ


(VOVworld)-នាយប់ថ្ងៃទី៣១ធ្នូ បរិយាកាសទទួលឆ្នាំថ្មី២០១៦បានប្រព្រឹត្តទៅ យ៉ាងផុលផុសនៅរដ្ឋធានីហាណូយ។ ដងវិថីនានាដូចជា Hai Ba Trung, Trang Tien សុទ្ធតែបានតែងលំអរដោយភ្លើងចែងចាំង។ អ្ន​កស្រី Tran Thanh Mai គ្រូ បង្រៀននៅទីក្រុងហាណូយបានឲ្យដឹងថា៖

        “ខ្ញុំឃើញថា បរិយាកាសឆ្នាំនេះគឺសប្បាយរីករាយណាស់ ហើយកម្មវិធី សិល្បៈអំណរឆ្នាំថ្មីគ៏ពិសេសដែរ។ អាកាសធាតុ ត្រជាក់ ប៉ុន្តេសិល្បៈករ សិល្បៈ ការិនីគឺសម្តែងគួឲ្យទាក់ទាញណាស់”។

        ក៏នៅយប់ថ្ងៃទី៣១ធ្នូ សកម្មភាពសិក្បៈជាច្រើនអំណរឆ្នាំថ្មី២០១៦ក៏បាន ប្រព្រឹត្តទៅនៅខេត្តក្រុងជាច្រើននៅភាគកណ្តាល។ នៅទីក្រុង Da Nang សួន
ឧទ្យាន​ Bien Dong និងតំបន់ឆ្នេរសមុទ្រ Pham Van Dong ជាកន្លែងទាក់ទាញ
ប្រជាជនច្រើនបំផុត។ នៅទីនេះ ជាលើកដំបូងដែលទីក្រុង Da Nang បាន
បាញ់កាំជ្រួចលើសមុទ្រ។

        រួមជាមួយតំបន់ច្រើនទូទាំងប្រទេស ក្រុងហូជីមិញក៏អំណរឆ្នាំថ្មីពោរពេញ ទៅដោយសកម្មភាពសម្បូបែបផងដែរ។ ក្នុងពេលវេលាឆ្លងឆ្នាំថ្មី ប្រជាជនទីក្រុង ទទួលឆ្នាំថ្មីដោយក្តីសង្ឈឹមអំពីអនាគតល្អប្រសើរ។ កញ្ញា Le Thuy Nga និស្សិត មួយនាក់បានឲ្យដឹងថា៖

        “ខ្ញុំមានក្តីសប្បាយរីករាយដោយសារឆ្នាំណាក៏មកទីនេះទស្សនាកម្មវិធី សិល្បៈនិងបានឃើញការបាញ់កាំជ្រួចដោយផ្ទាល់ភ្នែក។ ក្នុងវេលាឈាន ចូល
ឆ្នាំ ខ្ញុំសូមប្រសិទ្ធិពជូនមនុស្សគ្រប់រូបទទួលឆ្នំាថ្មីសុខសាន្តត្រាននិងជួបតែ
សំណាងល្អ”៕

ប្រតិកម្មទៅវិញ