បរិយាកាសទទួលឆ្នាំថ្មីសកលនៅតាមបណ្តាប្រទេសអឺរ៉ុបមានសភាពអាប់អួរ

Chia sẻ

(VOVWORLD) -  យ៉ាងណាមិញ នាប៉ុន្មានថ្ងៃចុងក្រោយនៃឆ្នាំ ២០២០នេះ ការពង្រឹងការគ្រប់គ្រងជំងឺរាតត្បាតគឺជានិន្នាការទូទៅមួយ នៅតាមបណ្តាប្រទេសអឺរ៉ុបផងដែរ។

បរិយាកាសទទួលឆ្នាំថ្មីសកលនៅតាមបណ្តាប្រទេសអឺរ៉ុបមានសភាពអាប់អួរ - ảnh 1ប្រជាជនដើរកាត់និមិត្តសញ្ញាឆ្នាំ ២០២១ ដែលបានតំឡើងដើម្បីអបអរឆ្នាំថ្មីខាងមុខនេះនៅទីក្រុងមូស្គូប្រទេសរុស្ស៊ី នៅថ្ងៃទី ២៨ ខែធ្នូឆ្នាំ ២០២០ 

ពិភពលោកកំពុងឈានចូលឆ្នាំថ្មី ២០២១ ប៉ុន្តែ ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត បរិយាកាសឆ្នាំថ្មីនៅអឺរ៉ុបនៅតែស្ងាត់ស្ងៀម។ យ៉ាងណាមិញ នាប៉ុន្មានថ្ងៃចុងក្រោយនៃឆ្នាំ ២០២០នេះ ការពង្រឹងការគ្រប់គ្រងជំងឺរាតត្បាតគឺជានិន្នាការទូទៅមួយ នៅតាមបណ្តាប្រទេសអឺរ៉ុបផងដែរ។

នៅប្រទេសបារាំង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ នៅថ្ងៃទី ៣១ ខែធ្នូ អាជ្ញាធរនៃប្រទេសនេះបានប្រមូលផ្តុំប៉ូលីស និងយោធា ១០០ ពាន់នាក់ដើម្បីរាំងស្កាត់ការរៀបចំពិធីជប់លៀងកណ្តាលវាលអំណរឆ្នាំសកល ក៏ដូចជា ពង្រឹងបម្រាមគោចរពេលយប់។ តាមនោះ ចាប់ផ្តើមពីម៉ោង ២០ យប់ - ពេលវេលាប្រតិ បត្តិបំរាមគោចរនៅបារាំង ប៉ូលីសនិងយោធានឹងមានវត្តមាននៅតាមទីប្រជុំជននិងតំបន់ជាយក្រុង។ក៏ដូចជានៅប្រទេសបារាំងដែរ ប្រទេសអឺរ៉ុបជាច្រើននឹងមិនប្រារព្ធពិធីអំណរឆ្នាំថ្មី ក្នុងបរិបទដែលជំងឺរាត ត្បាតកូវីដ ១៩ កំពុងវិវឌ្ឍន៍យ៉ាងស្មុគស្មាញ។ នៅចក្រភពអង់គ្លេស នាយករដ្ឋមន្រ្តីលោក Boris Johnson នៅថ្ងៃទី ៣០ ខែធ្នូបានប្រកាសថា ចាប់ពីថ្ងៃទី ៣១ ខែធ្នូ ប្រជាជនជាង ២០ នាក់នៅក្នុងតំបន់ England នឹងត្រូវដាក់នៅក្រោមការត្រួតពិនិត្យជំងឺរាតត្បាតតឹងរឹងបំផុត។

នៅប្រទេសអៀរឡង់ នាថ្ងៃទី ៣១ ខែធ្នូ ប្រទេសនេះបានឈានដល់អនុវត្តន៍វិធានការការពារជំងឺក្នុងកម្រិតខ្ពស់បំផុត ដោយហាមឃាត់ការមកលេងជាគ្រួសារ បិទហាងលក់រាយដែលមិនចាំបាច់និងកំណត់ការធ្វើដំណើរក្នុងចម្ងាយ ៥ គីឡូម៉ែត្រ៕

ប្រតិកម្មទៅវិញ