ប្រមុខនៃបណ្តាប្រទេសអារ៉ាប់និងមជ្ឈឹមបូព៌ា អបអរសាទរទិវាបុណ្យជាតិវៀតណាម

Chia sẻ
(VOVWORLD) - ប្រមុខបណ្តាប្រទេសអារ៉ាប់និងមជ្ឈឹមបូព៌ា បានផ្ញើសារអបអរសាទរទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥-២ កញ្ញា ២០១៩)។ 
ប្រមុខនៃបណ្តាប្រទេសអារ៉ាប់និងមជ្ឈឹមបូព៌ា អបអរសាទរទិវាបុណ្យជាតិវៀតណាម - ảnh 1 ក្នុងឱកាសនៃទិវាបុណ្យឯករាជ្យជាតិ ប្រមុខនៃបណ្តាប្រទេសអារ៉ាប់និងមជ្ឈឹមបូព៌ា បានចូលរួមអបអរសាទរផងដែរ

ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani នាថ្ងៃទី ២ កញ្ញា បានផ្ញើសារអបអរសាទរដល់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងប្រជាជន វៀតណាមក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិហើយសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងទទួលបានផ្លែផ្កាច្រើននាពេលខាងមុខ។ នៅក្នុងសារអបអរសាទរប្រធា នាធិបតី លោក Rouhani បានជឿជាក់ថា ទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងអ៊ីរ៉ង់ នឹងអភិវឌ្ឍន៍ដើម្បីផលប្រយោជន៍របស់គ្នាទៅវិញទៅមក។

ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត  Salman bin Abdulaziz បានផ្ញើសារអបអរសាទរដល់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ។ តាងនាមប្រជាជននិងរដ្ឋាភិបាលនៃព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត ព្រះមហាក្សត្របានសម្តែងការអបអរសាទរនិងសេចក្តីជូនពរដ៏ស្មោះស្ម័គ្រជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងរដ្ឋាភិបាល ប្រជា ជននៃសាធារណរដ្ឋសង្គមនិយមវៀតណាមដើម្បីភាពជឿនលឿននិងវិបុលភាព។

ព្រះមហាក្សត្រកាតា Sheikh Tamim bin Hamad Al Thani បានផ្ញើសារអបអរសាទរដល់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ក្នុងឱកាសទិវាជាតិបុណ្យជាតិ ថ្ងៃទី ២ កញ្ញា។ ក្នុងឱកាសនេះ ព្រះមហាក្សត្របារ៉ែន Hamad bin Isa Al Khalifa ក៏បានផ្ញើសារអបអរសាទរដល់អគ្គលេខាបក្ស ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម វៀតណាមលោក Nguyen Phu Trong ផងដែរ៕

ប្រតិកម្មទៅវិញ