ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ “ដោះលេខកូដ” ក្តីជឿជាក់របស់សាធារណជនចំពោះជោគជ័យរបស់វៀតណាម

Chia sẻ

(VOVWORLD) -  ក្នុងឱកាសមហាសន្និបាតទូទាំងប្រទេសលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាម ដែលជាព្រឹត្តិការណ៍មានអត្ថន័យដ៏ធំធេង ចំពោះការអភិវឌ្ឍរបស់វៀតណាម ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមានអត្ថបទនិងមតិយោបល់ជាច្រើនដែលមានលក្ខណៈ “ដោះលេខកូដ” ក្តីជឿជាក់របស់សាធារណជនចំពោះជោគជ័យរបស់វៀតណាម។

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ “ដោះលេខកូដ” ក្តីជឿជាក់របស់សាធារណជនចំពោះជោគជ័យរបស់វៀតណាម - ảnh 1ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជូនព័ត៌មានអំពីមហាសន្និបាតលើកទី XIII របស់បក្សកុម្មុយសនិស្តវៀតណាម (រូបថតអេក្រង់)

យោងតាមការវាយតម្លៃចុះផ្សាយលើទស្សនាវដ្តី The Economist ថា ទោះបីជាសេដ្ឋកិច្ចឆ្នាំ ២០២០ រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ក៏វៀតណាមនៅតែស្ថិតក្នុងក្រុមប្រទេសកំពូលទាំង ១០ ដែលមានកំណើន GDP ខ្ពស់បំផុតនៅលើពិភពលោក និងជាប្រទេសមួយក្នុងចំណោមប្រទេស ១៦ ដែលមានសេដ្ឋកិច្ចលេចធ្លោជាងគេប្រចាំឆ្នាំ។ ទំហំសេដ្ឋកិច្ចត្រូវបានកើនឡើង៖ ពោលគឺ ក្នុងឆ្នាំ ១៩៨៩ ទទួលបានត្រឹមតែ ៦,៣ ពាន់លានដុល្លារ / ឆ្នាំ ប៉ុន្តែដល់ឆ្នាំ ២០២០ ទទួលបានចំនួន ២៦៨,៤ ពាន់លានដុល្លារ/ឆ្នាំ។ ជាមួយគ្នានោះ ជីវភាពរស់នៅទាំងខាងផ្លូវកាយនិងផ្លូវចិត្តត្រូវបានកែលំអរគួរឱ្យកត់សម្គាល់ ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗនៅឆ្នាំ ២០២០ នឹងកើនដល់ប្រហែល ២.៧៥០ ដុល្លារ/ឆ្នាំ។

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ “ដោះលេខកូដ” ក្តីជឿជាក់របស់សាធារណជនចំពោះជោគជ័យរបស់វៀតណាម - ảnh 2កន្លែងសម្រាប់អ្នកយកព័ត៌មានបរទេសផ្សព្វផ្សាយព័ត៌មាននៃមហាសន្និបាតលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាម (រូបថត៖ VOV)

ទីភ្នាក់ងាររ៉យទ័ររបស់ចក្រភពអង់គ្លេសក៏មានអត្ថបទជាច្រើនដែលចងក្រងអារម្មណ៍របស់ប្រជាជន នៅចំពោះមុខព្រឹត្តិការណ៍ដ៏ធំមួយរបស់ប្រទេសជាតិ។ នោះគឺជាជំនឿដ៏មុតមាំចំពោះការដឹកនាំរបស់បក្ស ការរំពឹងទុកទៅលើជោគជ័ននៃមហាសន្និបាត ដែលរួមចំណែកដល់ការពង្រឹងតួនាទីដឹកនាំរបស់បក្ស។  ប្រភពព័ត៌មាននេះបានដកស្រង់សម្តីរបស់លោក Tran Sy Chuong អតីតទីប្រឹក្សាសេដ្ឋកិច្ចនិងគោលនយោបាយរូបិយវត្ថុនៃគណៈកម្មាធិការធនាគារព្រឹទ្ធសភាអាមេរិកបានសង្កត់ធ្ងន់ថា៖ “អង្គភាពអាជីវកម្មមួយចំនួនធំបានផ្ទេរដើមទុនរបស់ខ្លួនទៅកាន់វៀតណាម។ រលក FDI នោះបានក្លាយទៅជាកម្លាំងចលករសម្រាប់វៀត ណាមក្នុងរយៈពេលកន្លងមក ដើម្បីវៀតណាមអាចសម្រេចបាននូវកំណើន GDP វិជ្ជមាននិងបន្តកំណើនល្អបំផុតនៅឆ្នាំ ២០២១។ នេះគឺជាឧត្តមភាពដែលប្រទេសជាតិត្រូវការ”។

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ “ដោះលេខកូដ” ក្តីជឿជាក់របស់សាធារណជនចំពោះជោគជ័យរបស់វៀតណាម - ảnh 3អ្នកយកព័ត៌មានជនជាតិជប៉ុនធ្វើការនៅមជ្ឈមណ្ឌលសារព័ត៌មានបម្រើមហាសន្និបាតលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាម (រូបថត៖ VOV)

ជាមួយនឹងសមិទ្ធិផលយ៉ាងធំធេងដែលកំពុងទទួលបានការកោតសរសើរពីសហគមន៍អន្តរជាតិនោះ អ្នកយកព័ត៌មាន Alberto Salazar នៃទីភ្នាក់ងារសារព័ត៌មាន Prensa Latina (គុយបា) បានលើកឡើងថា “ប្រជាជនវៀតណាមអាចមានមោទនភាពចំពោះបក្សកុម្មុយនីស្តរបស់ខ្លួន ហើយបក្សកុម្មុយនីស្តវៀតណាមអាចមានមោទនភាពចំពោះប្រជាជាតិរបស់ខ្លួនវិញដែរ”។ យោងទៅតាមអ្នកកាសែតដ៏ល្បីល្បាញរូបនេះ  “ឆន្ទៈរបស់បក្ស និងការស្រុះចិត្តគំនិតពីប្រជាជន” ដែលជាបុព្វបទដ៏សំខាន់ បង្កើតកម្លាំងពលំនិងក្តីជឿជាក់សម្រាប់វៀតណាមដើម្បីបន្តការអភិវឌ្ឍប្រកបដោយភាពស្វាហាប់និងក្តីជឿជាក់លើគោលដៅដែលបានកំណត់នៅមហាសន្និបាតលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាម៕

ប្រតិកម្មទៅវិញ