ប្រព័ន្ធ​ផ្សព្វផ្សាយ​ម៉ាឡេស៊ី​គូសបញ្ជាក់​ពី​ភាព​ទាក់ទាញ​នៃ​គោលនយោបាយលើកលែងទិដ្ឋាការ​ទេសចរណ៍​របស់​វៀតណាម

Chia sẻ
(VOVWORLD) - កាសែត News Straits Times របស់ម៉ាឡេស៊ី កាលពី ថ្ងៃទី ២២ ខែមករា មានអត្ថបទមួយ ដោយកោតសរសើរចំពោះគោលនយោបាយលើកលែងទិដ្ឋាការទេសចរណ៍របស់វៀតណាម។ 

អត្ថបទមានចំណងជើងថា "អត្ថប្រយោជន៍នៃការលើកលែងទិដ្ឋាការទេសចរណ៍" អត្ថបទនេះបានអះអាងថា តាមរយៈការលើកលែងទិដ្ឋាការទេសចរណ៍ និងពង្រីកមុខសញ្ញាទទួលផលពីគោលនយោបាយនេះ វៀតណាមបានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនលើសពីការរំពឹងទុក។ អត្ថបទនេះបានចង្អុលបង្ហាញពីភាពទាក់ទាញដែលបានជួយវៀតណាមទាក់ទាញភ្ញៀវទេសចរចំនួន ១២,៦ លាននាក់មកពីជុំវិញពិភពលោកក្នុងឆ្នាំ២០២៣ ដូចជាមុខម្ហូប pho ប្រពៃណី ផ្សារបណ្តែតទឹកនៅតំបន់ទន្លេ Cuu Long និងតំបន់ភ្នំ Sapa (Lao Cai) និងអតីតរាជធានី Hue ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ម៉ាឡេស៊ី​គូសបញ្ជាក់​ពី​ភាព​ទាក់ទាញ​នៃ​គោលនយោបាយលើកលែងទិដ្ឋាការ​ទេសចរណ៍​របស់​វៀតណាម - ảnh 1កាសែត New Straits Times បានចុះផ្សាយអត្ថបទនេះ។ រូបថត៖ Hang Linh - អ្នកយកព័ត៌មាន VNA ប្រចាំប្រទេសម៉ាឡេស៊ី

អត្ថបទនេះបានសង្កត់ធ្ងន់ថា ដើម្បីទាក់ទាញចំនួនភ្ញៀវទេសចរដែលលើសពីការរំពឹងទុកកាលពីឆ្នាំមុន វៀតណាមបានជួយសម្រួលនីតិវិធីចូល តាមប្រព័ន្ធអនឡាញ ហើយបានពង្រីករយៈពេលស្នាក់នៅរហូតដល់ ៩០ ថ្ងៃ បើធៀបនឹងរយៈពេលកំណត់ធម្មតាគឺ ៣០ ថ្ងៃ។ លើសពីនេះ វៀតណាមក៏បានលើកលែងទិដ្ឋាការសម្រាប់ប្រទេសចំនួន ១៣ និងបង្កើនរយៈពេលស្នាក់នៅពី ១៥ ថ្ងៃ រហូតដល់ ៤៥ ថ្ងៃ រួមមានប្រទេសអាល្លឺម៉ង់ កូរ៉េខាងត្បូង បារាំង អង់គ្លេស អ៊ីតាលី អេស្ប៉ាញុំ។ ដូច្នេះហើយ នៅត្រីមាសទី៤ ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរមកពីប្រទេសអេស្ប៉ាញ កើនឡើង ៩០% មកពីប្រទេសអ៊ីតាលី កើនឡើង ៦៨% មកពីចក្រភពអង់គ្លេស កើនឡើង ៤៨.៦% និងមកពីប្រទេសបារាំង កើនឡើង ៥២%៕

ប្រតិកម្មទៅវិញ