(រូបថត៖ TTXVN) |
គេហទំព័រ អេឡិចត្រូនិក Granma ជាស្ថាប័នបញ្ចេញមតិ នៃបក្សកុម្មុយនីស្តគុយបា រួមទាំងសារព័ត៌មានអេឡិចត្រូនិកគុយបាជាច្រើនទៀតបានចុះផ្សាយសារអបអរសារទររបស់សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋគុយបាលោក Miguel Diaz-Canel នៅលើគណនី Twitter ផ្ទាល់ខ្លួន ដោយបានសររសេរថា៖ “ យើងសូមផ្ញើសេចក្ដីជូនពរជូនចំពោះសមមិត្ត Nguyen Phu Trong ជាទីគោរព ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខាបក្សថ្មីម្ដងទៀត។
ទីភ្នាក់ងារសារព័ត៌មាន Prensa Latina (PL) បានដកស្រង់ប្រសាសន៍របស់ អគ្គលេខាបក្សលោក Nguyen Phu Trong ក្នុងពិធីបិទមហាសន្និបាតបក្ស ហើយសង្កត់ធ្ងន់ថា
មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមទទួលបានជោគជ័យដ៏ល្អប្រសើរ ហើយនឹងពង្រីកមាគ៌ាឆ្ពោះទៅសង្គមនិយមរបស់ប្រទេសជាតិផងដែរ៕