ប្រធានសភាជាតិបារាំងទទួលស្វាគមន៍និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ១ ខែមេសា នៅវិមានរដ្ឋ សភាបារាំង នៃទីក្រុងប៉ារីស ប្រធានសភាជាតិបារាំង លោក Richard Farrand បានធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារ កិច្ច លោកស្រីប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម។ 
ប្រធានសភាជាតិបារាំងទទួលស្វាគមន៍និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan - ảnh 1 ប្រធានសភាជាតិបារាំង លោក Richard Farrand និងប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (រូបថតៈ VOV)

នៅក្នុងជំនួបពិភាក្សាបន្ទាប់ពីពិធីទទួលស្វាគមន៍មក លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានអះអាងថា: វៀតណាមជានិច្ចកាល យកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងជាមួយបារាំងក្នុងគោលនយោបាយកិច្ចការបរទេសនិងមានបំណងប្រាថ្នាថា នាពេលអនាគត ភាគីទាំងពីរនឹងរឹតបន្តឹងនិងធ្វើឲ្យស៊ីជម្រៅថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។  ប្រធានរដ្ឋសភាវៀតណាមបានលើកឡើងថា វៀតណាមវាយតម្លៃខ្ពស់ ចំពោះគោលនយោបាយរបស់បារាំង ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយវៀតណាម និងស្នើរថា ភាគីទាំងពីរនឹងគាំទ្រសហគ្រាសនៃប្រទេសទាំងពីរ ឲ្យជ្រៀតចូលទីផ្សាររបស់គ្នាទៅវិញទៅមក។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានស្នើរបារាំងគាំទ្រ វៀតណាមក្នុងការជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) ។ នេះគឺជាបញ្ហាដ៏សំខាន់មួយសំរាប់បម្រើផលប្រយោជន៍របស់វៀតណាម និងសហភាពអឺរ៉ុប ក្នុងនោះមានទាំងបារាំងតែម្តង។ លោកស្រីប្រធានរដ្ឋសភាវៀតណាម ក៏បានស្នើរឱ្យបារាំងជួយជំរុញដើម្បីកិច្ចព្រមព្រៀង EVFTA បានចុះហត្ថលេខានិងអនុម័ត នាពេលឆាប់ៗ។ លើសពីនេះទៅទៀត ធ្វើឲ្យកិច្ចព្រមព្រៀង EVFTA ក្លាយជាខ្លឹមសារសំខាន់នៃរបៀបវារៈរបស់ក្រុមប្រឹក្សាអឺរ៉ុប (EC) ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ជំរុញការចុះហត្ថលេខា។

ប្រធានសភាជាតិបារាំងទទួលស្វាគមន៍និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan - ảnh 2 ទិដ្ឋភាពនៃជំនួបពិភាក្សា

ក្នុងឱកាសនេះ លោកស្រីប្រធានរដ្ឋសភាវៀតណាម ក៏បានស្នើឱ្យបារាំង គាំទ្រការដកចេញនូវ “កាតលឿង” របស់ EU សម្រាប់វៀតណាម ព្រមទាំងជម្រាបថា វៀត ណាម កំពុងព្យាយាមអនុវត្តអនុសាសន៍របស់សហភាពអឺរ៉ុបផងដែរ។

ជាការឆ្លើយតប ប្រធានសភាជាតិបារាំងបានឲ្យដឹងថា បារាំងនិងសភាជាតិបារាំងបានគាំទ្រការចុះហត្ថលេខានិងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA ។ ម្យ៉ាងវិញទៀត ភាគីទាំងពីរត្រូវមានសកម្មភាពខ្លាំងក្លាថែមទៀត ដើម្បីទាញយកអត្ថប្រយោជន៍និងលើកកម្ពស់ការចុះហត្ថលេខាជាផ្លូវការ។ លោកប្រធានសភាជាតិបារាំងបានឲ្យដឹងថែមទៀតថា លោកនឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀត ណាមនាពេលឆាប់ៗនេះ ជាមួយគណៈប្រតិភូរួមមានសមាជិកសភាបារាំងនិងអង្គភាពអាជីវកម្មបារាំងជាច្រើន ដើម្បីបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ រដ្ឋ សភានៃប្រទេសទាំងពីរ ព្រមទាំងអះអាងថា រដ្ឋសភាបារាំងជានិច្ចកាល បើកទ្វារដើម្បីស្វាគមន៍សមាជិករដ្ឋសភាវៀតណាមអញ្ជើញមកបំពេញទស្សនានិងធ្វើការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមកផងដែរ៕

ប្រតិកម្មទៅវិញ