ប្រធានរដ្ឋសភាសាធារណរដ្ឋកូរ៉េមកដល់ទីក្រុងហូជីមិញ ចាប់ផ្ដើមដំណើរ ទស្សនកិច្ចផ្លូវការនៅវៀតណាម

Chia sẻ

(VOVWORLD) - នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅវៀត ណាមរបស់ប្រធានរដ្ឋសភា លោក Kim Jin Pyo ចាប់តាំងពីចូលកាន់តំណែង (ខែកក្កដា ឆ្នាំ ២០២២) និងជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំជាន់ខ្ពស់កូរ៉េខាងត្បូងមកកាន់វៀតណាម ក្រោយពីប្រទេសទាំងពីរបានលើកកំពស់ទំនាក់ទំនងទៅជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ។ 

ប្រធានរដ្ឋសភាសាធារណរដ្ឋកូរ៉េមកដល់ទីក្រុងហូជីមិញ ចាប់ផ្ដើមដំណើរ ទស្សនកិច្ចផ្លូវការនៅវៀតណាម - ảnh 1ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Kim Jin Pyo។ (រូបថត៖ Yonhap/TTXVN)

កាលពីយប់ថ្ងៃទី ១២ ខែមករា ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Kim Jin Pyo និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកូរ៉េខាងត្បូង បានអញ្ជើញមកដល់ទីក្រុងហូជីមិញ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue។ នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅវៀតណាមរបស់ប្រធានរដ្ឋសភា លោក Kim Jin Pyo ចាប់តាំងពីចូលកាន់តំណែង (ខែកក្កដា ឆ្នាំ ២០២២) និងជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំជាន់ខ្ពស់កូរ៉េខាងត្បូងមកកាន់វៀតណាម ក្រោយពីប្រទេសទាំងពីរបានលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ។ ដំណើរទស្សនកិច្ចនេះ បន្តជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ នាំកិច្ចសហប្រតិបត្តិការសភាទ្វេភាគីកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែង តាមនោះរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងវៀតណាម និងកូរ៉េខាងត្បូងផងដែរ៕

ប្រតិកម្មទៅវិញ