ប្រធានរដ្ឋសភាសឹង្ហបុរី៖ សឹង្ហបុរីនិងវៀតណាមកំពុងមានទំនាក់ទំនងកក់ក្ដៅលើវិស័យជាច្រើន

Chia sẻ
(VOVworld) - ប្រធានរដ្ឋសភាសឹង្ហបុរីលោកស្រី Halimah
 Yacob នាពេលឆ្លើយសម្ពាសន៍ ជាមួយអ្នកយកព័ត៏មាន
នៃទីភ្នាក់ងារសារព័ត៏មានវៀតណាមប្រចាំនៅសឹង្ហបុរី
បានអះ អាងថា ដំណើរទស្សនកិច្ចនៅវៀតណាមរបស់
គណៈប្រតិភូសឹង្ហបុរី គឺជាភស្តុតាងនៃ ទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើររវាងប្រទេសទាំង២។
ប្រធានរដ្ឋសភាសឹង្ហបុរី៖ សឹង្ហបុរីនិងវៀតណាមកំពុងមានទំនាក់ទំនងកក់ក្ដៅលើវិស័យជាច្រើន - ảnh 1
ប្រធានរដ្ឋសភាសឹង្ហបុរីលោកស្រី Halimah Yacob (រូបថត៖straitstimes.com)

(VOVworld) - មុនដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី២ដល់ទី៤
មេសា ប្រធានរដ្ឋសភាសឹង្ហបុរីលោកស្រី Halimah Yacob នាពេលឆ្លើយសម្ពាសន៍
ជាមួយអ្នកយកព័ត៏មាននៃទីភ្នាក់ងារសារព័ត៏មានវៀតណាមប្រចាំនៅសឹង្ហបុរីបាន
អះអាងថា ដំណើរទស្សនកិច្ចនៅវៀតណាមរបស់គណៈប្រតិភូសឹង្ហបុរី គឺជាភស្តុ
តាងនៃ ទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើររវាងប្រទេសទាំង២។ក្នុងដំណើរទស្សន
កិច្ចលើកនេះ ក្រៅពីជំនួបសន្ទនាជាមួយប្រធានរដ្ឋសភាវៀតណាមលោក Nguyen
Sinh Hung ប្រធានរដ្ឋសភាសឹង្ហបុរីលោកស្រី Hamimah Yacob នៅមានជំនួបសន្ទនា ជាមួយប្រធានរដ្ឋលោក Truong Tan Sang នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung ប្រធានរណសិរ្សមាតុភូមិលោក Nguyen Thien Nhan និងអនុប្រធានរដ្ឋសភា
លោកស្រី Nguyen Thi Kim Ngan។តាមលោកស្រី Halimah Yacob ថា រដ្ឋសភានៃ
ប្រទេសទាំង២ មានទំនាក់ទំនងដ៏កក់ក្ដៅ ស្និទ្ធស្នាល និងត្រូវបានបង្ហាញតាមកិច្ច
សហប្រតិបតិ្តការ យ៉ាងស្អិតរមួត ការផ្លស់ប្ដូរគណៈប្រតិភូជាប្រចាំ ដំណើរទស្សន
កិច្ចទ្វេភាគីនានា និង ការដែលប្រទេសទាំង២ជួបប្រាស្រ័យនិងរក្សាការទាក់ទង
គ្នាទៅវិញទៅមកនៅសន្និ សីទសភាថ្នាក់តំបន់និងអន្តរជាតិ៕

ប្រតិកម្មទៅវិញ