ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្ដាប្រទេសជាសមាជិក EU នៅទីក្រុងហាណូយ

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ១៧ មិថុនា នៅវិមានរដ្ឋសភា (ទីក្រុងហាណូយ) ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) និងឯកអគ្គរដ្ឋទូត និងភារធារីនៃប្រទេសជាសមាជិក EU ប្រចាំនៅទីក្រុងហាណូយ។

ក្នុងជំនួបនេះ លោកប្រធានរដ្ឋសភាបានអះអាងថា ទំនាក់ទំនងរវាងរដ្ឋសភាវៀតណាម និងសភាអឺរ៉ុប (EP) កំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ និងវិជ្ជមាន។ ប្រធានរដ្ឋសភាបានស្វាគមន៍ចំពោះសំណើរបស់គណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិ EP ក្នុងការបង្កើតយន្តការសហប្រតិបត្តិការរួមរវាងរដ្ឋសភាវៀតណាម និងសភាអឺរ៉ុប។ នាពេលខាងមុខ ប្រធានរដ្ឋសភាវៀតណាមមានគោលបំណងថា

ឯកអគ្គរដ្ឋទូត និងភារធារីបង្កើនការផ្លាស់ប្តូរ និងសម្របសម្រួលជាមួយក្រុមសមាជិកសភាមិត្តភាពរដ្ឋសភាវៀតណាម។ តាមនោះ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ បន្តលើកកំពស់ប្រសិទ្ធភាពនៃ កិច្ចសហប្រតិបត្តិការ និងយន្តការសន្ទនាដែលមានស្រាប់ ជាពិសេសគឺបណ្តាញកិច្ចសហប្រតិបត្តិការសភា សំដៅអនុវត្តន៍ឱ្យបានល្អនូវកិច្ចព្រមព្រៀងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម - EU និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) ជំរុញសភានៃប្រទេសជាសមាជិកសហភាពអឺរ៉ុបចំនួន ៩ ដែលនៅសល់ ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពាំរវិនិយោគសម្រាប់ពាណិជ្ជកម្ម និង វិនិយោគទ្វេភាគី (EVIPA) ដើម្បីអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត EU ប្រចាំនៅវៀតណាម លោក Julien Guerrier បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងវៀតណាម - EU នៅតែមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ លើវិស័យដូចជា៖ អភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល អភិវឌ្ឍន៍សេដ្ឋកិច្ចវិលជុំ កសិកម្ម ឱសថ យុត្តិធម៌ ការងារ ការពារជាតិ-សន្តិសុខ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដោយមានអាទិភាពក្នុងការអនុវត្តភាពជាដៃគូផ្លាស់ប្តូរថាមពលយុត្តិធម៌ (JETP)៕

ប្រតិកម្មទៅវិញ