ប្រធានរដ្ឋសភាវៀតណាម​ លោក Vuong Dinh Hue ចេញ​ដំណើរ​ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅបង់ក្លាដែស និងប៊ុលហ្គារី

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី២១ ខែកញ្ញានេះ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមចេញដំណើរពីទីក្រុងហាណូយ ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបង់ក្លាដេស និងសាធារណរដ្ឋប៊ុលហ្គារី ចាប់ពីថ្ងៃទី២១-២៦ ខែកញ្ញា។
ប្រធានរដ្ឋសភាវៀតណាម​ លោក Vuong Dinh Hue ចេញ​ដំណើរ​ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅបង់ក្លាដែស និងប៊ុលហ្គារី - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue។ រូបថត៖ Doan Tan/TTXVN

តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាបង់ក្លាដែស លោកស្រី Shirin Chaudhury និងប្រធានរដ្ឋសភានៃសាធារណរដ្ឋប៊ុលហ្គារី លោក Rosen Zhelyazkov នាព្រឹកថ្ងៃទី២១ ខែកញ្ញានេះ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមចេញដំណើរពីទីក្រុងហាណូយ ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបង់ក្លាដេស និងសាធារណរដ្ឋប៊ុលហ្គារី ចាប់ពីថ្ងៃទី២១-២៦ ខែកញ្ញា។ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue គឺសំដៅអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព ធ្វើពិពិធកម្មនិងពហុភាគីនិយកម្មទំនាក់ទំនងការបរទេសរបស់បក្ស និងរដ្ឋ; ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងរដ្ឋសភានៃប្រទេសនានា; បន្តជំរុញទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងបង់ក្លាដែស ក៏ដូចជាអះអាងនូវការគោរពរបស់វៀតណាមចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងប៊ុលហ្គារីផងដែរ៕

ប្រតិកម្មទៅវិញ