ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅទស្សនានិងជូនពរបុណ្យចូលឆ្នំាថ្មីប្រពៃណីជាតិនៅខេត្ត Tien Giang |
នៅឯមន្ទីរនគរបាលខេត្ត Tien Giang ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan មានបំណងចង់ឲ្យនគរបាលខេត្ត Tien Giang បន្តពង្រីកនូវប្រពៃណីបដិវត្តន៍ដ៏អង់អាចក្លាហាននិងមេរៀនបទពិសោធន៍ដើម្បីបំពេញភារកិច្ច ជាពិសេស បង្កើតសមិទ្ធផលជាច្រើនថែមទៀតក្នុងដំណើរការធានាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ដើម្បីសន្តិសុខជាតិក្នុងស្ថានភាពថ្មី។
នៅមន្ទីរពេទ្យ ខេត្ត Tien Giang ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានជូនពរដល់បុគ្គលិកនៅមន្ទីរពេទ្យនូវឆ្នាំថ្មីដែលប្រកបដោយសុខភាពល្អសុភមង្គលនិងភាពជោគជ័យ ក្នុងការងារជំនាញក៏ដូចជាក្នុងបុព្វហេតុថែទាំសុខភាពរបស់ប្រជា ជននៅទូទាំងខេត្ត។ លោកស្រី Nguyen Thi Kim Ngan ក៏បានអញ្ជើញទៅទស្សនានិង ជូនអំណោយចំនួន ២០ កញ្ចប់ដល់អ្នកជំងឺដែលកំពុងទទួលការព្យាបាជំងឺមហារីកនៅទីនេះផងដែរ៕