ប្រធានរដ្ឋសភាលោក Tran Thanh Man ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅខេត្ត Hau Giang

Le Tuyet
Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man និងគណៈប្រតិភូរដ្ឋសភាខេត្ត Hau Giang បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកបោះ ឆ្នោតនៅទីក្រុង Nga Bay ស្រុក Phung Hiep ស្រុក Chau Thanh និងស្រុក Chau Thanh A នៅសាលសន្និសីទ ទីក្រុង Nga Bay ខេត្ត Hau Giang។

ប្រធានរដ្ឋសភាលោក Tran Thanh Man ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅខេត្ត Hau Giang - ảnh 1ប្រធានរដ្ឋសភា លោក តូ ឡឹម អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VOV)

ថ្លែងមតិជាមួយអ្នកបោះឆ្នោត ប្រធានរដ្ឋសភាលោក Tran Thanh Man បានជូនដំណឹងអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិដោយសង្កត់ធ្ងន់ថា រដ្ឋសភាបាននិងកំពុងបង្កើតវិធីសាស្ត្រកសាងប្រព័ន្ធច្បាប់ក្នុងទិសដៅស្វែងរកភាពមិនគ្រប់គ្រាន់ និងការលំបាកក្នុងការធ្វើវិសោធនកម្មច្បាប់និងសេចក្តីសម្រេចចិត្ត។ ដូច្នេះ ការកសាងច្បាប់ត្រូវកើតចេញពីការអនុវត្តជាក់ស្តែង ទន្ទឹមនឹងការធ្វើនិងរៀនពីបទពិសោធន៍ យកមនុស្សនិងអាជីវកម្មជាចំណុចកណ្តាល ជាម្ចាស់កម្មវត្ថុ  ហើយត្រូវដោះស្រាយបញ្ហាលំបាកលំបិនចាប់ពីមូលដ្ឋាន។

“យើងត្រូវតែស្វែងរកនិងដោះស្រាយការលំបាកនិងបញ្ហានាពេលបច្ចុប្បន្ននៅថ្នាក់ឃុំ ស្រុក និងថ្នាក់ខេត្ត ពិសេសការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការថែរក្សាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាជំពាក់ជំពិន។  ឃុំ ស្រុក និងខេត្តណាដែលអាចធ្វើបានត្រូវធ្វើភ្លាមៗ ដោយមិនរងចាំពឹងផ្នែកលើមជ្ឈឹម”។

ទាក់ទិននឹងសម័យប្រជុំលើកទី៨ នៃរដ្ឋសភានីតិកាលទី១៥ ប្រធានរដ្ឋសភា លោក Tran Thanh Man បានសង្កត់ធ្ងន់ថា នេះគឺជាសម័យប្រជុំដែលមានច្បាប់សំខាន់ៗជាច្រើន ទាក់ទិននឹងមូលដ្ឋាន អាជីវកម្ម និងប្រជាជន ដូចជា៖ គម្រោងច្បាបវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ធានារ៉ាប់រងសុខភាព; ច្បាប់ស្តីពីគ្រូបង្រៀន ច្បាប់ស្តីពីការងារ (ធ្វើវិសោធនកម្ម)៕ 

ប្រតិកម្មទៅវិញ