|
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានចរចារជាមួយប្រធានព្រឹទ្ធសភាជប៉ុន Hirata Kenji |
VOV-បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន នាថ្ងៃទី៦ធ្នូប្រធានរដ្ឋសភា
វៀតណាមលោក Nguyen Sinh Hung បានចូលបង្គំគាល់ព្រះមហាក្សត្រជប៉ុន
Akihito នៅបរមរាជ្យវាំង។ នេះជាព្រឹត្តការពិសេស ដែលអះអាងនូវសារៈសំខាន់
របស់ទំនាក់ទំនងដៃគូរយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរវៀតណាម-ជប៉ុន។
រាយការណ៍ជាមួយព្រះមហាក្សត្រជប៉ុនអំពីលទ្ធផលការចរចារជាមួយប្រធាន
ព្រឹទ្ធសភាជប៉ុន Hirata Kenji ប្រធានរដ្ឋសភា Nguyen Sinh Hung បានឲ្យដឹងថា
ភាគីទាំងពីរបានឯកភាពបន្តជំរុញសកម្មភាពជួបប្រាស្រ័យសហប្រតិបត្តិការ
ចែករំលែកបទពិសោធន៍នីតិបញ្ញាត្តិរវាងរដ្ឋសភានៃប្រទេសទាំងពីរ រួមចំណែក
បន្តជំរុញនូវប្រសិទ្ធភាពនៃទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រដែលកំពុងអភិវឌ្ឍន៍
យ៉ាងល្អប្រសើររវាងវៀតណាម-ជប៉ុនលើគ្រប់វិស័យ។
រីឯព្រះមហាក្សត្រជប៉ុន Akihito មានបំណងថាភាគីទាំងពីរបន្តសហការរៀបចំ ប្រកបដោយជោគជ័យព្រឹត្តិការណ៍ឆ្នាំមិត្តភាពវៀតណាម-ជប៉ុនក្នុងឱកាសរំលឹក
ខួបលើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ រួមចំណែកធ្វើឲ្យ
ជ្រាលជ្រៅថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការចំណងមិត្តភាពរវាងប្រជាជាតិ
ទាំងពីរ៕