អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម អញ្ជើញមានជំនួបទ្វេភាគីសំខាន់ៗ នៅខាងក្រៅកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

Chia sẻ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅប្រទេសបារាំង នាថ្ងៃទី ៥ខែតុលា  អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញមានជំនួបទ្វេភាគីសំខាន់ៗជាច្រើន ជាមួយថ្នាក់ដឹកនាំនៃប្រទេស កម្ពុជា ឡាវ កាណាដា បែលហ្សិក  ស្វីស អាមេនី ម៉ូរីតានី និងអង្គការហ្វ្រង់កូហ្វូនីអន្តរជាតិ។

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម អញ្ជើញមានជំនួបទ្វេភាគីសំខាន់ៗ នៅខាងក្រៅកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ក្នុងជំនួបទ្វេភាគីជាមួយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា  ព្រះបរមនាថ  នរោត្តម សីហមុនី (រូបថត៖ Tri Dung/TTXVN)

ក្នុងជំនួបជាមួយព្រះមហាក្សត្រនៃនៃព្រះរាជាណាចក្រកម្ពុជា  ព្រះបរមនាថ នរោត្តម សីហមុនី អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានអបអរសាទរចំពោះកម្ពុជាដែលត្រូវបានជ្រើសរើស ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសហគមន៍ភាសាបារាំងលើកទី ២០ នៅឆ្នាំ២០២៦។ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងក្តីសោមនស្សន៍រីករាយចំពោះសមិទ្ធិផល នៃទំនាក់ទំនងអ្នកជិតខាងល្អ មិត្ត ភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងវៀតណាមនិងកម្ពុជានាពេលថ្មីៗនេះ ហើយសង្ឃឹមថា ថ្នាក់ដឹកនាំជំនាន់ក្រោយនឹងបន្តប្រពៃណីនោះ បន្តពូន ជ្រុំនិងលើកកម្ពស់ទំនាក់ទំនងស្របតាមតម្រូវការ នៃសម័យកាលអភិវឌ្ឍន៍ថ្មី។

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម អញ្ជើញមានជំនួបទ្វេភាគីសំខាន់ៗ នៅខាងក្រៅកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី - ảnh 2អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត (រូបថត៖ TTXVN)

ក្នុងជំនួបជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានរំលឹកឡើងវិញនូវលទ្ធផលដ៏ល្អប្រសើរនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម របស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងជំនួបប្រចាំឆ្នាំរវាងការិយាល័យនយោបាយនៃប្រទេសទាំងពីរវៀតណាម និងឡាវនាខែកញ្ញាថ្មីៗនេះ។ ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការដែលក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសទាំងពីរកំពុងធ្វើសកម្មភាពសម្របសម្រួលនិងអនុវត្តទិសដៅសំខាន់ៗដែលការិយាល័យនយោបាយនៃប្រទេសទាំងពីរបានឯកភាពគ្នាក្នុងកិច្ចប្រជុំនេះ; អះអាងថា នឹងបន្ត យកចិត្តទុកដាក់ និងដឹកនាំយ៉ាងដិតដល់នូវស្ថាប័នពាក់ព័ន្ធ ដើម្បីផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងកម្មវិធីសហប្រតិបត្តិការកម្រិតខ្ពស់រវាងបក្សទាំងពីរ ប្រទេសទាំងពីរ និងយន្តការទ្វេភាគី។

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម អញ្ជើញមានជំនួបទ្វេភាគីសំខាន់ៗ នៅខាងក្រៅកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី - ảnh 3អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម និងនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau  (រូបថត៖ TTXVN)

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអបអរសាទរកាណាដាក្នុងការចូលកាន់តំណែងជាប្រធាននៃក្រុមប្រទេសឧស្សាហកម្ម (G7); អះអាងថា វៀតណាមនឹងបន្តចូលរួមជាមួយកាណាដានិងប្រទេសសមាជិក G7 ក្នុងការរួមចំណែកក្នុងខ្លឹមសារសហប្រតិបត្តិការ G7 ក្នុងនោះមានកំណើនបៃតងនិងការអភិវឌ្ឍប្រកបដោយចីរភាព។ ដោយយល់ស្របនឹងសំណើររបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម ស្តីពីទិសដៅអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ លោកនាយករដ្ឋមន្ត្រី Trudeau បានអះអាងថា កាណាដានឹងបន្តជំរុញភាពជាដៃគូគ្រប់ជ្រុងជ្រោយលើវិស័យអាទិភាព ជាពិសេសនយោបាយ-ការទូត សេដ្ឋកិច្ច-ពាណិជ្ជកម្ម ការពារជាតិ អប់រំ-បណ្តុះបណ្តាល និងការផ្លាស់ប្តូរប្រជាជនជាមួយប្រជាជន; ហើយនឹងបន្តគាំទ្រដល់ការចូលរួមរបស់វៀតណាមក្នុងកងកម្លាំងរក្សាសន្តិភាពអង្គការ សហប្រជាជាតិ (PKO)។

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីបែលហ្ស៊ិក Alexander De Croo អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានស្នើឱ្យបែលហ្ស៊ិក បង្ហើយយ៉ាងឆាប់ៗនូវដំណើរការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ វៀតណាម - EU (EVIPA) និងគាំទ្រគណៈកម្មការអឺរ៉ុប (EC) ឆាប់ដក “កាតលឿង” IUU សម្រាប់ការនាំចេញអាហារសមុទ្ររបស់វៀតណាម; ពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការលើវិស័យថាមពលកកើតឡើងវិញ សេវាកម្មដឹកជញ្ជូន បច្ចេកវិទ្យាខ្ពស់ បញ្ញាសិប្បនិម្មិត (AI) ការអភិវឌ្ឍបៃតង ការអប់រំ-បណ្តុះបណ្តាល ការផ្លាស់ប្តូរវប្បធម៌; សម្របសម្រួលដើម្បីទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVIPA)។

នៅក្នុងជំនួបជាមួយប្រធានាធិបតីម៉ូរីតានី លោក Mohamed Ould Ghazouani ប្រធានបច្ចុប្បន្ននៃសហភាពអាហ្រ្វិក (AU) អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ម៉ូរីតានី ក្នុងឋានៈជាប្រធាន AU; អរគុណ AU សម្រាប់ការបង្កើតលក្ខខណ្ឌចំពោះ វៀតណាមក្នុងការបំពេញបែបបទដើម្បីក្លាយជាអ្នកសង្កេតការណ៍ផ្លូវការរបស់ AU នាខែធ្នូ ឆ្នាំ ២០២៣។ រីឯខ្លួនវិញ លោកប្រធានាធិបតី Ghazouani បានវាយតម្លៃថា វៀតណាមជាគំរូដ៏ជោគជ័យមួយសម្រាប់បណ្តាប្រទេសនៅអាហ្វ្រិក រួមទាំងប្រទេសម៉ូរីតានីផងដែរ; ជឿជាក់ថា វៀតណាមនឹងក្លាយជាស្ពានវិជ្ជមានសម្រាប់កិច្ចសហប្រតិបត្តិការ AU - សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

ក្នុងជំនួបជាមួយអគ្គលេខាធិកាហ្វ្រង់កូហ្វូនី Louise Mushikiwabo លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម បានស្នើឱ្យ OIF ផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់គំរូកិច្ចសហប្រតិបត្តិការត្រីភាគី ដើម្បីគាំទ្រដល់ប្រទេសអាហ្វ្រិកក្នុងវិស័យកសិកម្ម កិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង ទន្ទឹមនឹងនោះបន្តជំរុញការអនុវត្តកម្មវិធី និងគម្រោងសហប្រតិបត្តិការក្នុងវិស័យអប់រំ ការបង្រៀនភាសាបារាំង ការស្រាវជ្រាវវិទ្យាសាស្ត្រ និងសហគ្រិនភាពជាភាសាបារាំង; យកចិត្តទុកដាក់ និងគាំទ្រការខិតខំប្រឹងប្រែងរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ក្នុងនោះមានសមុទ្រខាងកើត និងគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)៕

ប្រតិកម្មទៅវិញ