ប្រធានរដ្ឋសភា Nguyen Sinh Hung បញ្ចប់ដំណើរទស្សកិច្ច ជាផ្លូវការនៅថៃ

Chia sẻ
(VOVworld) - នាយប់ថ្ងៃទី ៤ ធ្នូ ប្រធានរដ្ឋសភា 
Nguyen Sinh Hung និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋ 
សភាវៀតណាមបញ្ចប់ដំណើរទស្សកិច្ចជាផ្លូវការ 
នៅថៃនិងទៅដំណើរ ទស្សនកិច្ចនៅជប៉ុនតាម 
សេចក្តីអញ្ជើញរបស់ប្រធានព្រឹទ្ធសភាជប៉ុន   
លោក Hirata Kenji៕ 
(VOV)_បន្តដំណើរបំបេញទស្សនកិច្ចនៅព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី ៤ធ្នូ 
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung និងគណះប្រតិភូ​ជាន់​ខ្ពស់វៀត​ណាម បានទៅទស្សនា និងបំពេញការងារ នៅខេត្ត Udonthani ថៃ។ នៅទីនេះ ប្រធាន
រដ្ឋសភា​ Nguyen Sinh Hung បានវាយតំលៃខ្ពស់ ​តួនាទីរបស់សហគមន៍ជនវៀតណាម
នៅ​ថៃ និងសមាគមផ្សេងៗ របស់ជន​វៀតណាមនៅថៃ ដែលបានសាមគ្គី​ ជួយឧបត្ថម្ភ
គ្នា​ទៅវិញទៅមក ឆ្លងកាត់​រាល់ការលំបាក ដើម្បីស្ថិរភាពជីវភាពរស់នៅ។ ប្រធានរដ្ឋ​សភាវៀតណាម លោក Nguyen Sinh Hung បានអះអាងថា÷​បក្ស និងរដ្ឋវៀតណាម​ជា
និច្ច​កាលយកចិត្តទុកដាក់ដល់សហគមន៍ជនវៀតណាមនៅឯបរទេសនិយាយ​រួម ​និងសហគមន៍ជនវៀតណាមនៅថៃនិយាយដោយឡែក÷

“ ជនរួមជាតិវៀតណាមនៅក្នុង ឬនៅក្រៅប្រទេស សុទ្ធតែជាជនវៀតណាម សុទ្ធតែ
ឆ្ពោះទៅមាតុប្រទេស ដើម្បីកសាងទឹកដី របស់យើង ប្រកបដោយសន្តិភាព ឯកភាព 
ឯករាជ ប្រជាធិបតេយ្យ ​សម្បូររុងរឿង និងសុទ្ធ​តែបំពេញ​បេសកកម្មអន្តរជាតិ ​កសាង​ចំណងមិត្តភាព ស្និទ្ធស្នាល ​រវាងជនជាតិទាំងលាយ។”


ប្រធានរដ្ឋសភា Nguyen Sinh Hung បញ្ចប់ដំណើរទស្សកិច្ច ជាផ្លូវការនៅថៃ - ảnh 1
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung និងប្រធានព្រឹទ្ធសភាថៃ (Image: Internet)

នារសៀលថ្ងៃដ៏ដែល ប្រធានរដ្ឋសភា Nguyen Sinh Hung បានទទួលជួបសន្ទនា ជាមួយអភិបាលខេត្ត Udon Thani ។ មុននោះ នាព្រឹកថ្ងៃនេះដែរ ប្រធានរដ្ឋសភា
Nguyen Sinh Hung បានទស្សនាទុកស្ថានទូតវៀតណាមប្រចាំនៅថៃ។ នាយប់ថ្ងៃ
ទី ៤ ធ្នូ ប្រធានរដ្ឋសភា Nguyen Sinh Hung និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា
វៀតណាមបញ្ចប់ដំណើរទស្សកិច្ចជាផ្លូវការនៅថៃនិងទៅបំពេញទស្សនកិច្ចនៅ
ជប៉ុន តាមសេចក្តីអញ្ជើញរបស់ប្រធានព្រឹទ្ធសភាជប៉ុន លោក Hirata Kenji៕ 

ប្រតិកម្មទៅវិញ