ប្រធានរដ្ឋសភានូវែលសេឡង់គោរពទំនាក់ទំនងជាមួយវៀតណាម

Chia sẻ
(VOVWORLD) - រដ្ឋសភានូវែលហ្សេឡង់គោរពវៀតណាម ហើយនឹងជំរុញដល់ក្រសួង ស្ថាប័ន និងតំបន់នានាសហប្រតិបត្តិការជាមួយវៀតណាម។
ប្រធានរដ្ឋសភានូវែលសេឡង់គោរពទំនាក់ទំនងជាមួយវៀតណាម - ảnh 1រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញចូលជួបសម្តែងការគួរសមប្រធានសភានូវែលសេឡង់លោក Adrian Rurawhe

ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅនូវែលហ្សេឡង់ និងអញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសវៀតណាម-នូវែលសេឡង់លើកដំបូងនោះ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញចូលជួបសម្តែងការគួរសមប្រធានសភានូវែលសេឡង់លោក Adrian Rurawhe ។

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានជម្រាបជូនអំពីស្ថានភាពរបស់វៀតណាមជាមួយនឹងសមិទ្ធិផលជាជំហានដំបូងក្នុងការស្តារឡើងវិញ និងកំណើនសេដ្ឋកិច្ចសង្គម។ លោកបានសង្កត់ធ្ងន់ថា វៀតណាមស្វាគមន៍ការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ពីបរទេស ក្នុងនោះមាន នូវែលសេឡង់។ លោករដ្ឋមន្ត្រីបានស្នើឲ្យរដ្ឋសភា និងរដ្ឋាភិបាលនូវែលសេឡង់ បន្តយកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួលដល់សហគមន៍ជនវៀតណាមនៅនូវែលសេឡង់ រស់នៅប្រកបដោយស្ថិរភាព និងសមាហរណកម្ម។

ជាការឆ្លើយតប ប្រធានរដ្ឋសភា លោក Adrian Rurawhe បានអះអាងថា រដ្ឋសភានូវែលហ្សេឡង់គោរពវៀតណាម ហើយនឹងជំរុញដល់ក្រសួង ស្ថាប័ន និងតំបន់នានាសហប្រតិបត្តិការជាមួយវៀតណាម។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ភាគីទាំងពីរបានឯកភាពគ្នារក្សាកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលនៅតាមយន្តការពហុភាគី ដូចជាអាស៊ាន APEC អង្គការសហប្រជាជាតិ  រួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ និង ធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ៕

ប្រតិកម្មទៅវិញ