ប្រធានរដ្ឋសភានៃរដ្ឋាភិបាល​ប្រជាជនគុយបា លោក Esteban Lazo Hernandez មកបំពេញទស្សនកិច្ចនៅវៀតណាម

Chia sẻ
(VOVWORLD) - តបតាមការអញ្ជើញរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម នាថ្ងៃទី២៤ កញ្ញា សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភានៃរដ្ឋាភិបាលប្រជាជនគុយបា លោក Esteban Lazo Hernandez បានអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចនៅវៀតណាម និងចូលរួមពិធីរំលឹកខួបលើកទី៥០ នៃទិវាមេដឹកនាំគុយបា លោក Fidel Castro ទៅកាន់តំបន់រំដោះភាគខាងត្បូងវៀតណាម (កញ្ញា ១៩៧៣-កញ្ញា ២០២៣)។ ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែកញ្ញា។
ប្រធានរដ្ឋសភានៃរដ្ឋាភិបាល​ប្រជាជនគុយបា លោក Esteban Lazo Hernandez មកបំពេញទស្សនកិច្ចនៅវៀតណាម - ảnh 1ប្រធានរដ្ឋសភានៃរដ្ឋាភិបាលប្រជាជនគុយបា Esteban Lazo Hernandez ។ រូបថត៖ TTXVN

ពិភាក្សាជាមួយអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំទីក្រុងនៅ La Habana មុនដំណើរទស្សនកិច្ចនេះ អគ្គលេខាធិការរដ្ឋសភានិងក្រុមប្រឹក្សារដ្ឋគុយបាលោក Homero Acosta Alvarez បានអះអាងថា៖ ទំនាក់ទំនងរវាងវៀតណាមនិងគុយបាគឺជាទំនាក់ទំនងពិសេសណាស់។ នោះគឺជាទំនាក់ទំនងរវាងប្រជាជាតិបងប្អូនទាំងពីរ ត្រូវបានពូនជ្រុំដោយកំដៅនៃការតស៊ូដណ្ដើមឯករាជ្យនិងកសាងសង្គមនិយម។

អគ្គលេខាធិការរដ្ឋសភានិងក្រុមប្រឹក្សារដ្ឋគុយបា លោក Homero Acosta Alvarez បានលើកច្បាស់ថា ដំណើរទស្សនកិច្ចនៅវៀតណាមរបស់សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភានៃរដ្ឋាភិបាលប្រជាជន និងក្រុមប្រឹក្សារដ្ឋគុយបា លោក Esteban Lazo Hernández ត្រូវបានប្រព្រឹត្តិទៅក្នុងឱកាសដែលប្រទេសទាំងពីររំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃព្រឹត្តិការណ៍មេដឹកនាំ Fidel Castro ទៅកាន់ដែនដីដែលទើបបានរំដោះនៅខេត្ត Quang Tri។ នេះជាព្រឹត្តិការណ៍មានអត្ថន័យដ៏ធំធេងក្នុងទំនាក់ទំនងបងប្អូនប្រពៃណីរវាងប្រទេសទាំងពីរ ជាពេលវេលាប្រវត្តិសាស្ត្រដែលគូសសញ្ញាការអភិវឌ្ឍនៃទំនាក់ទំនងពិសេសដ៏កម្រ រវាងប្រទេសទាំងពីរ។

អគ្គលេខាធិការរដ្ឋសភានិងក្រុមប្រឹក្សារដ្ឋគុយបា លោក Homero Acosta Alvarez បានអះអាងថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាគុយបា លោក Esteban Lazo នៅវៀតណាមលើកនេះ គឺជាជំហានបន្តរួមចំណែកដល់ចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ និងជាឱកាសដើម្បីបន្តពង្រឹងទំនាក់ទំនងរវាងសភានៃប្រទេសទាំងពីរ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីផងដែរ៕

ប្រតិកម្មទៅវិញ