ប្រធានរដ្ឋសភាទទួលជួបជាមួយអនុប្រធានសភាជាន់ទាបអង់គ្លេស

Chia sẻ
(VOVworld)-នាររសៀលថ្ងៃទី៣តុលា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយលោកស្រី Eleanor Laing 
 ប្រធានរដ្ឋសភាទទួលជួបជាមួយអនុប្រធានសភាជាន់ទាបអង់គ្លេស - ảnh 1
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយលោកស្រី Eleanor Laing អនុប្រធានសភាជាប់ទាបអង់គ្លេស

(VOVworld)-នាររសៀលថ្ងៃទី៣តុលា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម
 លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយលោកស្រី Eleanor
Laing អនុប្រធានសភាជាប់ទាបអង់គ្លេសក្នុងឪកាសដែលលោកស្រីកំពុងបំពេញ
ទស្សនកិច្ចការងារនៅ វៀតណាម។​នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោកស្រី
Nguyen Thi Kim Ngan បាន ស្នើឲ្យអនុប្រធានសភាជាន់ទាបអង់គ្លេសផ្តោតការយក
ចិត្តទុកដាក់ទៅលើការជមុ្រញ ទំនាក់ទំនងសហប្រតិបត្តិការរវាងសភានៃប្រទេស
ទាំងពីរ ព្រមទាំងផ្លាស់ប្តូរគណៈប្រតិ ភូជាន់ខ្ពស់សម្រាប់ចែករំលែកបទពិសោធន៍
ក្នុងការងារតាក់តែងច្បាប់។ ប្រធានរដ្ឋ សភាវៀតណាមក៏បានស្នើឲ្យអនុប្រធាន
សភាជាន់ទាបអង់គ្លេសលើកទឹកចិត្តឲ្យភាគី ទាំងពីរបន្តអភិវឌ្ឍន៍កិច្ចសហប្រតិ
បត្តិការរវាងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ និងជម្រុញអង្គភាពអាជីវកម្មអង់
គ្លេសបង្កើនវត្តមាននៅវៀតណាមលើវិស័យដែលជា ប្រៀបខ្លាំងរបស់អង់គ្លេសផង
ដែរ។

        ថ្លែងមតិក្នុងជំនួបនេះ អនុប្រធានសភាជាន់ទាបអង់គ្លេស លោកស្រី Eleanor Laing មានបំណងថា នាពេលខាងមុខ ប្រទេសទាំងពីរនឹងជម្រុញរាល់កិច្ចសហប្រតិ បត្តិការពាក់ព័ន្ធដល់វិស័យអប់រំ ដោយចាត់ទុកនេះជាស្ពានសម្រាប់ជម្រុញវិស័យ វប្បធម៌រវាងប្រទេសទាំងពីរ។ ស្តីពីបញ្ហាសមុទ្រខាងកើត រាជាណាចក្រអង់គ្លេសបាន សម្តែងនូវទស្សនៈច្បាស់លាស់គឺត្រៀមខ្លួនជាស្រេចគាំទ្រសាលក្រមរបស់តុលាការ មជ្ឈត្តកម្មអចិន្ត្រៃយ៍ហើយភាគីនានាត្រូវប្រតិបត្តិតាមច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ