ប្រធានរដ្ឋសភាលោក Park Byeong-Seug (រូបថត៖ TTXVN) |
តបតាមការអញ្ជើញ របស់ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោកស្រី Nguyen Thi Kim Ngan គណៈ ប្រតិភូជាន់ខ្ពស់ នៃរដ្ឋសភាកូរ៉េខាងត្បូង ដឹកនាំដោយប្រធានរដ្ឋសភាលោក Park Byeong-Seug និងភរិយាអញ្ជើញមកបំពេញទស្សនកិច្ចការងារជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០២០។ ក្នុងក្រប ខ័ណ្ឌ នៃដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភា កូរ៉េខាងត្បូង លោក Park Byeong-Seug នឹងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ជួបសវនាការជាមួយនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងចូលជួបសម្ដែងការគួរសមជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong។ ក្នុងឱកាសនេះ គណៈប្រតិភូកូរ៉េខាងត្បូង នឹងអញ្ជើញទៅទស្សនារោងចក្រ Samsung វៀតណាម នៅខេត្ត Bac Ninh និងទៅទស្សនាខេត្ត Ninh Binh ផងដែរ៕