ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Kim Jin Pyo។ (រូបថត៖ Doãn Tấn/TTXVN) |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Kim Jin Pyo និងសមាជិកនៃគណៈប្រតិភូបានអញ្ជើញចូលជួបសម្តែងការគួរសមអគ្គលេខាបក្ស លោក Nguyen Phu Trong; ជួបសវនាការជាមួយនាយករដ្ឋមន្ត្រី Pham Minh Chinh; ជួបពិភាក្សាជាមួយប្រធានរដ្ឋសភា លោក Vuong Dinh Hue។
នៅក្នុងបណ្តាជំនួបពិភាក្សា ប្រធានរដ្ឋសភាកូរ៉េខាងត្បូងបានសម្តែងនូវក្តីសង្ឃឹមថា ភាគីទាំងពីរនឹងបន្តជំរុញសមិទ្ធិផលនានាក្នុងទំនាក់ទំនងទ្វេភាគីលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងការផ្លាស់ប្តូរប្រជាជន សន្តិសុខ ការពារជាតិ; អះអាងថា កូរ៉េខាងត្បូងតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះឋានៈរបស់វៀតណាមក្នុងយុទ្ធសាស្ត្រ និងគំនិតផ្តួចផ្តើមថ្មីជាមួយតំបន់ រួមទាំងគំនិតផ្តួចផ្តើមសាមគ្គីភាពកូរ៉េខាងត្បូង - សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ប្រធានរដ្ឋសភាកូរ៉េខាងត្បូងបានអះអាងថា នឹងបន្តរួមចំណែកធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចម្រើនជាបន្តបន្ទាប់ និងប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេល៣០ឆ្នាំខាងមុខ។
ក្នុងដំណើរទស្សនកិច្ចនេះដែរ ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Kim Jin Pyo ភរិយា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកូរ៉េខាងត្បូង បានអញ្ជើញទៅទស្សនាទីក្រុងហូជីមិញ ខេត្ត Ninh Binh ទីក្រុង Hai Phong ផងដែរ៕